ប្រទេសសិង្ហបុរីបញ្ចេញថវិកាជាង ៣០០លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ
- BY
- autoadmin
- April 7, 2022
សឹង្ហបុរី៖ យោងតាមសារព័ត៌មាន thairath បានរាយការណ៍ថា ប្រទេសសិង្ហបុរីត្រៀមបញ្ចេញលុយប្រមាណ ៥០០លានដុល្លាសិង្ហបុរី (ប្រមាណ ៣៦៧លានដុល្លារ) ដើម្បីជំរុញវិស័យទេសចរណ៍ដែលបានទទួលផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីការរីករាលដាលរបស់មេរោគកូវីដ-១៩។

ក្រោយពីការប្រកាសបើកប្រទេសឡើងវិញក៏ដូចជា បើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសដោយមិនបាច់ធ្វើចត្តឡីស័កផងដែរនោះ ការចំណាយលុយដ៏មហាសាលនេះ គឺដើម្បីជាការគាំទ្រទៅលើវិស័យទេសចរណ៍ និងការចំណាយអាជីវកម្ម។
គួរឱ្យដឹងថា នៅអំឡុង ២ឆ្នាំកន្លងមករដ្ឋាភិបាលសiង្ហបុរីបានបញ្ចេញប្រាក់ទៅលើវិស័យទេសចរណ៍ជាង ១,០០០ពាន់លានដុល្លារសiង្ហបុរី (ប្រមាណ ៧៣៥លានដុល្លារ) រួចមកហើយ ដើម្បីសម្រាលដល់បន្ទុកក្នុងនៃការបើកដំណើរការអាជីវកម្មរបស់ម្ចាស់អាជីវកម្ម ដូចជា ថ្លៃជួល ថ្លៃអាជ្ញាប័ណ្ណ រួមទាំងកម្មករដែលទទួលរងនៅផលប៉ះពាល់ផងដែរ ក៏ដូចជាគាំទ្រនៅការច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតទីផ្សារនៃការទេសចរណ៍ដ៏គង់វង្សយូរអង្វែង៕

អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






