ខេត្តមួយនៅប្រទេសថៃ ចាប់ផ្តើមជ្រើសរើសទាហាន ហើយសូម្បីតែអូនៗភេទទី៣ ក៏មិនរួចខ្លួនដែរ ត្រូវមកដាក់ពាក្យចាប់ឆ្នោតទាំងអស់
- BY
- autoadmin
- April 7, 2022
ថៃ៖ កាលពីពេលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សារព័ត៌មាននៅប្រទេសថៃបានធ្វើការចុះផ្សាយពីទិដ្ឋភាពការរើសទាហ៊ាន ដែលស្ថិតនៅសាលប្រជុំ ស្រុក បួរយ៉ៃ ខេត្ត ណាខនរ៉ាតឆាក់សុីម៉ា ហើយការជ្រើសរើសនោះតម្រូវយកទាហ៊ានចំនួន៥០នាក់ ដោយមានបេក្ខភាពត្រូវជើសរើសចំនួន១៥០នាក់។

នៅក្នុងចំណោមបេក្ខភាពទាំង១៥០នាក់នោះ គេសង្កេតឃើញមានទាំងបុរសពិត និងភេទទី៣ជាច្រើនផងដែរ។ ដំណើរជ្រើសរើសនោះគឺ តម្រូវឲ្យបេក្ខជនមកធ្វើការចាប់យកកាត ប្រសិនបើចាប់បាន កាតក្រហម មានន័យថា ត្រូវចូលបំរើជាទាហាន។ មានបេក្ខជនខ្លះគ្រាន់តែចាប់បាន កាតក្រហម ភ្លាម ស្រាប់តែមានអាការៈមិនស្រួលខ្លួន ដួលសន្លប់ រហូតដល់មានការជួយសង្គ្រោះនៅនឹងកន្លែងផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






