អន្តរជាតិ

ការសិក្សាថ្មីមួយរកឃើញថា អ្នកជំងឺកូវីដ-១៩មានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាកកឈាមក្នុងរយៈពេល ៦ខែ

BY
Pheakdey
April 7, 2022

ការសិក្សាមួយបានរកឃើញថា អ្នកដែលបានកើតជំងឺកូវីដ-១៩គឺមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាកកឈាមហើយហានិភ័យនេះអាចមានរយៈរហូតដល់ ៦ខែរាប់ចាប់តាំងពីពេលបានឆ្លងជំងឺកូវីដ-១៩មក។ គួររម្លឹកជូនថា នាពេលកន្លងមកក៏មានការសិក្សាជាច្រើនធ្លាប់បានបង្ហាញដែរថា អ្នកជំងឺកូវីដ-១៩ត្រូវប្រឈមនឹងបញ្ហាកកឈាម តែការសិក្សាទាំងនោះមិនបានរកឃើញពីរយៈពេលនៃហានិភ័យដូចក្នុងការសិក្សាមួយនេះទេ។

សូមបញ្ជាក់ជូនថា ការសិក្សាថ្មីនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៃវិទ្យាស្ថានវេជ្ជសាស្រ្ត BMJ ក្នុងចក្រភពអង់គ្លេស ដោយនៅក្នុងការសិក្សាគេបានធ្វើការប្រៀបធៀបសុខភាពអ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសស៊ុយអែតចំនួន ១លាននាក់ជាមួយនិងពលរដ្ឋជាង ៤លាននាក់ផ្សេងទៀតដែលមិនបានឆ្លងកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញ អ្នកជំងឺកូវីដ-១៩ គឺមាននិភ័យខ្ពស់ក្នុងការកើតមានបញ្ហាកកឈាមដែលអាចកាត់ផ្តាច់ចរន្តឈាមទៅកាន់សួត ហើយហនិភ័យសុខភាពមួយនេះគឺមានរយៈពេលរហូត ៦ខែឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: