បន្តោងខ្សែកគុជអតីតម្ចាស់ក្សត្រីអភ័ព្វបារាំង Marie Antoinette ដេញថ្លៃបានរហូតដល់ទៅ៣៦លានដុល្លារ
បន្តោងខ្សែកគុជដែលធ្លាប់ម្ចាស់ក្សត្រីអភ័ព្វបារាំង Marie Antoinette បានលក់ក្នុងតម្លៃ៣៦លានដុល្លារនៅក្នុងកម្មវិធីដេញថ្លៃគ្រឿងអលង្ការរាជវង្សមួយកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ។ គ្រឿងអលង្ការផ្សេងៗរបស់ទ្រង់ត្រូវបានគេយកមកដេញថ្លៃ ហើយពួកវាមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាង ២០០ឆ្នាំមកហើយ គ្រឿងអលង្ការនេះគឺជារបស់អតីតម្ចាស់ក្សត្រី Marie Antoinette ដែលជាព្រះជាយារបស់ស្ដេចល្វីសស៊ីទី១៦របស់បារាំង ដែលត្រូវបានកាត់ទោសប្រហារជិវិតទាំងគូក្នុងឆ្នាំ១៩៧៣។ កាលគ្រានោះអតីតម្ចាស់ក្សត្រី Marie Antoinette ទ្រង់បានរត់ភៀសខ្លួនជាមួយនឹងគ្រឿងអលង្ការ ដែលដាក់ដេញថ្លៃនេះមុនពេលដែលទ្រង់សោយទីវង្គត់។
បន្ទាប់ពីដាក់ដេញថ្លៃអស់រយៈពេល១៤នាទី អ្នកដេញថ្លៃអនាមិកម្នាក់បានដេញថ្លៃឱ្យខ្ពស់ជាង១៨ដងនៃការប៉ាន់ស្មានតម្លៃលក់ (២លានដុល្លារ)។ បានយកឈ្នះគ្រឿងអលង្ការរបស់ Elizabeth Taylor ដែលលក់ក្នុងតម្លៃត្រឹងតែ ១១.៨ លានដុល្លារក្នុងឆ្នាំ២០១១ និងមានឈ្មោះជាគុជដែលថ្លៃបំផុតនៅលើពិភពលោក។ តាមការឱ្យដឹងមួយបានប្រាប់ថាគ្រឿងអលង្ការរបស់ Marie Antoinette ទាំងអស់បានដាក់ដេញថ្លៃនិងបានចំនូលប្រហែល ៤៣លានដុល្លារ៕


អត្ថបទ៖ លីដា
ប្រភព៖ bloomberg