ចិនកំពុងប្រើប្រាស់ថ្នាំបុរាណយ៉ាងច្រើនក្នុងយុទ្ធនាការយកឈ្នះលើជំងឺកូវីដ-១៩ ក្នុងក្រុងសៀងហៃ
- BY
- Pheakdey
- April 7, 2022
ចិន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសានេះបានរាយការណ៍ថា អាជ្ញាធរចិនបានកំពុងតែប្រើប្រាស់ថ្នាំបុរាណយ៉ាងច្រើននៅក្នុងយុទ្ធនាការយកឈ្នះលើជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសៀងហៃ។ ថ្នាំបុរាណដែលអាជ្ញាធរសុខាភិបាលក្រុងសៀងហៃកំពុងតែធ្វើការចែកចាយទៅកាន់ពលរដ្ឋខ្លួនរាប់លាននាក់នោះមានដូចជា ថ្នាំផ្សំពីរុក្ខជាតិនិងប្រភេទថ្នាំលេបប្រឆាំងនឹងជំងឺផ្តាសាយជាដើម។
![]()
គួររម្លឹកជូនថា សៀងហៃដែលជាទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនកំពុងដាក់ក្រោមការបិទខ្ទប់ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំចំពោះគ្រប់ប្រជាពលរដ្ឋទាំងជាង ២៦លាននាក់ ហើយក្នុងអំឡុងពេលនៃការបិទខ្ទប់នេះគេបានកត់សម្គាល់ឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងក្រុងមួយនេះបានកើនឡើងយ៉ាងច្រើនបំផុត។ ជាក់ស្តែងកាលពីថ្ងៃទី ៥កន្លងទៅ ក្រុងសៀងហៃបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩រហូតដល់ជាង ១៧,០០០នាក់ ហើយក្នុងនោះក៏មានអ្នកជំងឺមានអាការៈធ្ងន់ធ្ងរចំនួន ៣១១នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






