កីឡា

Rooney នឹងក្លាយជាប្រធានក្រុមលេងប្រកួតចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសក្នុងយប់នេះ

BY
Khmernote Media
November 15, 2018

ខ្សែប្រយុទ្ធ Wayne Rooney នឹងវិលត្រលប់មកកាន់ក្រុមជម្រើសជាតិអង់គ្លេសវិញនៅក្នុងរាត្រីនេះ ដើម្បីលេងប្រកួតចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសនិងបង្គ្រប់ការប្រកួតទី 120 របស់គេជាមួយនឹងតោកំណាចអង់គ្លេស បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះខកខានមិនបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ 2016 មកហើយប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសកាលពីឆ្នាំ 2017។

ក្នុងរាត្រីនេះក្នុងការប្រកួតមិត្តភាពរវាង ក្រុមជម្រើសជាតិអង់គ្លេស និង ក្រុមជម្រើសជាតិអាមេរិក ក្នុងរាត្រីនេះ អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសដើម្បីដឹកនាំក្រុមជម្រើសជាតិអង់គ្លេសលេងការប្រកួតចុងក្រោយរបស់គេក្នុងអាជីពជាកីឡាបាល់ទាត់ក្នុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Wembley។

គួរបញ្ជាក់ឡើងវិញដែរថា ខ្សែប្រយុទ្ធ Wayne Rooney បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន 119 ប្រកួតគិតត្រឹមឆ្នាំ 2016 ហើយសុតបញ្ចូលទីបានចំនួន 53 គ្រាប់។ ហើយក្នុងយប់នេះគឺជាប្រកួតទី 120 របស់ Rooney និងជាប្រកួតចុងក្រោយរបស់ Rooney ក្នុងក្រុមជម្រើសជាតិអង់គ្លេស។

បុត្រ

ប្រភព៖ BBC

 

Share This Post: