ការសិក្សានៅអង់គ្លេសបង្ហាញថា អ្នកចាក់វ៉ាក់សាំងកូវីដដូសជម្រុញរួច គឺត្រូវការពេលត្រឹម ៤,៤ ថ្ងៃដើម្បីជាសះស្បើយពីកូវីដអូមីក្រុង និង ៧,៧ថ្ងៃចំពោះមេរោគដែលតា
- BY
- Pheakdey
- April 8, 2022
ការសិក្សាមួយបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រហូតដល់ដូសជម្រុញនឹងទទួលបានប្រព័ន្ធភាពស៊ាំពិសេសមួយទល់នឹងមេរោគអូមីក្រុង ពោលគឺពួកគាត់នឹងឆាប់ជាសះស្បើយពីមេរោគអូមីក្រុងលឿនជាង ៣ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកដែលឆ្លងមេរោគដែលតា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្នុងការសិក្សាមួយនេះបានគេបានស្ទង់មតិពលរដ្ឋនៅអង់គ្លេសប្រមាណជា ៦៣,០០០នាក់ មានអាយុចន្លោះពី ១៦-៩៩ ឆ្នាំ និងជាក្រុមមនុស្សដែលបានឆ្លងជំងឺកូវីដ-១៩ នៅចន្លោះពីខែមិថុនា ឆ្នាំ២០២១ រហូតដល់ ខែមករា ឆ្នាំ ២០២២។

លទ្ធផលនៃការសិក្សាបានបង្ហាញយ៉ាងច្បាស់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន ២ដូសនិងបន្ថែមដោយដូសជម្រុញចំនួន ១ដូសទៀតនឹងត្រូវការពេលត្រឹមតែ ៤,៤ ថ្ងៃប៉ុណ្ណោះដើម្បីជាសះស្បើយពីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ខណៈពួកគេនឹងត្រូវការពេលវេលារហូតដល់ ៧,៧ ថ្ងៃដើម្បីជាសះស្បើយពីជំងឺកូវីដ-១៩ ប្រភេទដែលតា។ ដោយឡែកសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងត្រឹមតែ ២ដូសវិញនឹងត្រូវការពេលវេលាចំនួន ៨,៣ ថ្ងៃដើម្បីជាសះស្បើយពីជំងឺកូវីដ-១៩ អូមីក្រុង និងត្រូវការពេលវេលារហូតដល់ ៩,៦ថ្ងៃដើម្បីជាសះស្បើយពីមេរោគដែលតា៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






