អន្តរជាតិ

អង្គការសហប្រជាជាតិបានបោះឆ្នោត ដើម្បីព្យួររុស្សីពីស្ថាប័នសិទ្ធិមនុស្សរបស់ខ្លួនជុំវិញការបំពានអ៊ុយក្រែន

BY
autoadmin
April 8, 2022

ប្រតិភូនៅមហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយថា ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសអ៊ុយក្រែនគឺ «គួរឱ្យរន្ធត់ណាស់» ហើយពួកគេបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដកហូតកៅអីរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Sergiy Kyslytsya បាននិយាយថា កងទ័ពរុស្ស៊ីបានសម្លាប់ ធ្វើទារុណកម្ម ចាប់រំលោភ ចាប់ពង្រត់ និងប្លន់ពលរដ្ឋនៅអ៊ុយក្រែន។ លោក​បាន​និយាយ​ថា ការ​ផ្អាក​រុស្ស៊ី​មិន​មែន​ជា​ជម្រើស​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច។ សមាជិកចំនួន ៩៣នាក់ បានបោះឆ្នោតគាំទ្រការព្យួរនេះ, ៥៨នាក់ ឈរនៅកណ្ដាល និង ២៤នាក់ បូករួមទាំងចិន បានបដិសេធ។

ឯកអគ្គរដ្ឋទូតចិន លោក Zhang Jun បាននិយាយថា របាយការណ៍នៃការស្លាប់របស់ជនស៊ីវិលនៅជាយក្រុង Kyiv នៃទីក្រុង Bucha គឺជាការរំខាន។ ប៉ុន្តែគាត់បាននិយាយថា «មូលហេតុជាក់លាក់» គួរចាំបាច់ត្រូវផ្ទៀងផ្ទាត់ឡើងវិញ។ ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Linda Thomas-Greenfield បានស្នើរឱ្យមានការដកតំណែងនេះ។ លោកស្រី​បាន​និយាយ​ថា ការ​ដក​ចេញ​នេះ​មិន​គ្រាន់​តែ​អំពី​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​រុស្ស៊ី និង​ការ​ឈរ​ជើង​ជាមួយ​អ៊ុយក្រែន​ទេ ប៉ុន្តែ​អំពី​ភាព​ជឿជាក់​របស់​អង្គការ​សហប្រជាជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: