ហុងកុងបើកយុទ្ធនាការធ្វើតេស្តកូវីដទ្រង់ទ្រាយធំរយៈពេល ៣ថៃ្ង ក្រោយតួលេខអ្នកឆ្លងថ្មីបានកើនឡើងខ្លាំងគួរឲ្យបារម្ភ
- BY
- Pheakdey
- April 8, 2022
ហុងកុង៖ បណ្តាញសារព័ត៌មាន South China Moring Post បាយរាយការណ៍ថា អាជ្ញាធរសុខាភិបាលហុងកុងបានសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយចំពោះគ្រប់ប្រជាពលរដ្ឋទាំងអស់ ក្រោយរលកនៃមេរោគកូវីដ-១៩ ហាក់រាតត្បាតយ៉ាងខ្លាំងនៅទូទាំងក្រុងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ការធ្វើតេស្តទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ និងត្រូវរៀបចំឡើងក្នុងរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃសុក្រ ទី៨ ខែមេសានេះតទៅ។

គួររម្លឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២,៦៤៤នាក់ និងស្លាប់ ៩៧នាក់ ដែលតួលេខអ្នកឆ្លងថ្មីនិងស្លាប់នេះត្រូវបានគេចាត់ទុកថាជាតួលេខខ្ពស់មួយសម្រាប់ហុងកុងផងដែរ។ គិតជារួមមកទល់នឹងពេលនេះហុងកុងបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ១,១ លាននាក់ ស្លាប់ជាង ៨ពាន់នាក់ ខណៈតួលេខអ្នកចាក់វ៉ាក់សាំងវិញគឺមានពលរដ្ឋហុងកុង ៧៨% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៣៧%បានចាក់ដល់ដូសជម្រុញ ខណៈហុងកុងមានពលរដ្ឋសរុបជាង ៧,៤លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post
- Share This Post:






