ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្កើត Fake Account ដាក់រូបស្រីស្អាត ហើយឆាតផ្លាស់ប្តូររូបអាក្រាតគ្នា ដើម្បីទុកគំរាមទារលុយ

    BY Khmernote Media November 15, 2018
    បង្កើត Fake Account ដាក់រូបស្រីស្អាត ហើយឆាតផ្លាស់ប្តូររូបអាក្រាតគ្នា ដើម្បីទុកគំរាមទារលុយ

    នាពេលថ្មីៗនេះ មន្ត្រីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កើតគណនីក្លែងក្លាយជាច្រើនដោយដាក់ ប្រូហ្វាល់រូបស្រីស្អាត រួចអេត ទៅជនរងគ្រោះ និងឆាតទៅទំនាក់ទំនងក្នុងន័យស្នេហា ក្នុងគោលបំណងផ្លាស់ប្តូររូបអាក្រាត។ ក្រោយមកជនសង្ស័យបានប្រើប្រាស់រូបអាក្រាតទាំងនោះ ដើម្បីគំរាមយកប្រាក់ពីជនរងគ្រោះ បើមិនព្រមផ្ញើឲ្យ គេនឹងបង្ហោះរូបភាព និងវីដេអូទៅឲ្យបងប្អូនសាច់ញាតិ។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន កុំទទួលអេតហ្វេ្រន (accept friends) ណាដែលអ្នកមិនស្គាល់ ព្រោះជនអគតិមួយចំនួន អាចប្រើប្រាស់គណនីក្លែងក្លាយដើម្បីបោកប្រាស់ និងគំរាមទារប្រាក់ជាដើម៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay