អន្តរជាតិ

រកឯណាបានប្រពន្ធបែបនេះ! នារីម្នាក់សុខចិត្តឱ្យប្ដីកែភេទទៅជាស្រីតាមបំណង ហើយរស់នៅជាមួយគ្នាដដែល

BY
autoadmin
April 10, 2022

ថៃ៖ ពិតជារឿងរ៉ាវស្នេហារវាងប្តីប្រពន្ធមួយគូរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គមប្រទេសថៃ ដោយប្រពន្ធជនជាតិថៃមានឈ្មោះថា Malinda បានរៀបការជាមួយបុរសជនជាតិបរទេស ទោះបីជាប្តីបានផ្លាស់ប្រែទៅស្រី ប៉ុន្តែចិត្តនាងមិនដែលផ្លាស់ប្តូរ ដោយនាងបានផុសវីដេអូរៀបរាប់រឿងរ៉ាវស្នេហារវាងនាងនិងប្តី ដោយសរសេរចំណងជើងថា «រឿងពិតពីការចងចាំ ក្រោយពីបានមើលចប់បងប្អូនក៏នឹងយល់។»

នាងបានរៀបរាប់រឿងរ៉ាវស្នេហារវាងនាងនិងប្តីថា ពីដំបូងពួកយើងបានរៀបការហើយក៏ប្រើជីវិតប្តីប្រពន្ធក្រោយអាពាហ៍ពិពាហ៍ដូចគេឯង រហូតមកទល់នឹងពេលមួយដែលប្តីរបស់នាងមានចិត្តចង់កែភេទជាមនុស្សស្រីវិញមិនចង់ក្លាយជាមនុស្សប្រុសទៀតទេ ហើយលោកក៏បានកែភេទបានសម្រេច។ នាងបានបន្ថែមទៀតថា ទោះបីជាប្តីនាងបានកែភេទជាមនុស្សស្រីពេញលក្ខណៈហើយក៏ដោយ ក៏នាងនៅតែស្រឡាញ់គាត់ដូចដើម មានពេលខ្លះនាងធ្លាប់លួចនឹកដល់ប្តីនាងកាលពីមុនកែភេទទៀតផង។ ចំណែកប្តីរបស់នាងក៏បានប្រាប់នាងថា ប្តីរបស់នាងបានដឹងខ្លួនតាំងពីក្មេងថាចង់ក្លាយជាមនុស្សស្រីមិនមែនមនុស្សប្រុសទេ ប៉ុន្តែកាលនោះត្រូវបានសង្គមមិនទទួលស្គាល់  ដោយប្តីនាងបានប្រើពេលយូរណាស់ទម្រាំតែហ៊ានបង្ហាញការពិតក្នុងចិត្ត។ នាងបានបន្ថែមទៀតថា ទោះបីប្តីនាងក្លាយជាបែបណាក៏ដោយក៏នាងនៅតែស្រឡាញ់ ហើយប្រសិនបើប្តីនាងចង់ទៅ Date ជាមួយប្រុសៗក៏បាន នាងមិនហាមឃាត់ហើយព្រមទាំងលើកទឹកចិត្តដល់ប្តីផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: