បុរសម្នាក់ដាក់ពាក្យប្តឹងក្រុមហ៊ុន Boeing ជុំវិញកំហុសបច្ចេកទេសម៉ាស៊ីន ទើបធ្វើឲ្យយន្តហោះ Lion Air ធ្លាក់ ហើយសម្លាប់កូនប្រុសគាត់
ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ ដែលមានកូនប្រុសស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air នៅក្នុងសមុទ្រនោះ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Boeing ដោយចោទប្រកាន់ថា ព្រោះតែកំហុសនៃការច្នៃគ្រឿងម៉ាស៊ីនរបស់ក្រុមហ៊ុន Boeing ទើបធ្វើឲ្យមានគ្រោះថ្នាក់នេះ។ សូមបញ្ជាក់ថា យន្តហោះដែល ធ្លាក់នោះគឺជាប្រភេទយន្តហោះ 737 MAX របស់ក្រុមហ៊ុន Lion Air ដែលបានទិញគ្រឿងម៉ាស៊ីនផលិតឡើងដោយក្រុមហ៊ុន Boeing ហើយម៉ាស៊ីននោះត្រូវបានផលិតឡើងដោយមានកំហុសមួយគឺមិនបានដាក់ប្រព័ន្ធផ្តល់សញ្ញាច្បាស់លាស់ពេលយន្តហោះ មានបញ្ហា។
ហេតុដូចនេះទើបអ្នកបើបរយន្តហោះ 737 MAX នៅតែបើកយន្តហោះជាធម្មតា ខណៈដែលយន្តហោះមានបញ្ហាគ្រឿងម៉ាស៊ីនទៅហើយ។ យ៉ាងណាក្តី មកទល់នឹងពេលនេះតុលាការនៅមិនទាន់ដោះស្រាយបណ្តឹងមួយនេះនៅឡើយទេ តែអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ សូមរម្លឹកឡើងវិញថា យន្តហោះ 737 MAX របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលក្នុងសមុទ្រឥណ្ឌូនេស៊ីក្រោយហោះហើរបាន ត្រឹមតែ ១៣ នាទីប៉ុណ្ណោះ និងបានសម្លាប់មនុស្ស ១៨៩ នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia