ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញមូលហេតុ ដែលធ្វើឲ្យឧទ្ធម្ភាគចក្រម្ចាស់ក្លឹបបាល់ទាល់ Leicester City ធ្លាក់ហើយ

    BY Khmernote Media November 16, 2018
    រកឃើញមូលហេតុ ដែលធ្វើឲ្យឧទ្ធម្ភាគចក្រម្ចាស់ក្លឹបបាល់ទាល់ Leicester City ធ្លាក់ហើយ

    ការស៊ើបអង្កេតជុំវិញករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់មហាសេដ្ឋីថៃ និងជាម្ចាស់ក្លឹបបាល់ទាល់ Leicester City បានបង្ហាញថា មូលហេតុដែលធ្វើឲ្យមានគ្រោះថ្នាក់គឺដោយសារប្រព័ន្ធគ្រប់គ្រងរបស់ឧទ្ធម្ភាគចក្រមានបញ្ហា និងមិនអាចធ្វើតាមការបញ្ហារបស់អ្នកបើកយន្តហោះបាន ទើបធ្វើឲ្យមានគ្រោះថ្នាក់ដូចនេះ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី ២៧ ខែ តុលា កន្លងទៅនេះ ឧទ្ធម្ភាគចក្ររបស់លោកមហាសេដ្ឋីថៃ Vichai Srivaddhanaprabha បានធ្លាក់ក្រោយពេលហោះចេញពីកីឡាដ្ឋាន King Power បានតែបន្តិចប៉ុណ្ណោះ ហើយគ្រោះថ្នាក់នេះបានសម្លាប់មនុស្សសរុប ៥ នាក់ ​ដែលមានទាំងអ្នកបើកឧទ្ធម្ភាគចក្រ និងជំនួយការរបស់លោក Vichai Srivaddhanaprabha។

    គ្រោះថ្នាក់នេះបានធ្វើឲ្យកីឡាករបាល់ទាត់ និងអ្នកគាំទ្ររបាល់ទាត់ជុំវិញពិភពលោក មានការសោកស្តាយ និងអាណិតជាខ្លាំង ដ្បិតឧទ្ធម្ភាគចក្រនេះបានធ្លាក់ក្នុងកីឡាដ្ឋានរបស់ក្លឹបបាល់ទាត់ Leicester City ផ្ទាល់តែម្តង និងបានធ្លាក់ក្រោយការបញ្ច​ប់ការប្រកួតរបស់ក្រុមបាល់ទាត់ Leicester City បន្តិចប៉ុណ្ណោះ ខណៈកីឡាករខ្លះមិនទាន់ដើរចេញពីក្លឹបផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay