ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ពីឆ្នាំ២០១៩ទៅ ពលរដ្ឋម៉ាឡេស៊ីសម្រាលកូនបានម្នាក់ រដ្ឋនឹងឧបត្ថម្ភប្រាក់ឲ្យចំនួន….

    BY Khmernote Media November 19, 2018
    ចាប់ពីឆ្នាំ២០១៩ទៅ ពលរដ្ឋម៉ាឡេស៊ីសម្រាលកូនបានម្នាក់ រដ្ឋនឹងឧបត្ថម្ភប្រាក់ឲ្យចំនួន….

    ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Abang Johari Tun Openg បានប្រកាសជាសាធារណៈថា ចាប់ពីឆ្នាំ ២០១៩ តទៅប្រជាពលរដ្ឋនៅក្នុងរដ្ឋមួយនៃប្រទេសម៉ាឡេស៊ីនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន RM ១០០០ (២៣៩ ដុល្លារអាមេរិក) រាល់ពេលដែលពួកគេសម្រាលបានកូនម្នាក់។ រដ្ឋដែលទទួលបានការផ្តល់ជូនពិសេសនេះគឺរដ្ឋ Sarawak ដែលស្ថិតនៅភាគខាងជើងប្រទេសម៉ាឡេស៊ី និងជារដ្ឋដែលមិនសូវមានសេដ្ឋកិច្ចខ្ពស់នោះទេ។

    យ៉ាងណាក្តី ការឧបត្ថម្ភនេះត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា កូនត្រូវតែកើតនៅក្នុងរដ្ឋ Sarawak ហើយក្នុងករណីប្រជាពលរដ្ឋក្នុងរដ្ឋនេះទៅសម្រាលកូននៅកន្លែងផ្សេងក្រៅពីទឹកដីរដ្ឋនេះគឺមិនទទួលបានប្រាក់ឧបត្ថម្ភឡើយ។ លក្ខខណ្ឌមួយទៀតគឺលុយនេះនឹងត្រូវប្រគល់ទៅកូននោះផ្ទាល់តែម្តងនៅពេល ដែលពួកគេមានអាយុ ១៨ ឆ្នាំ និងយកលុយនេះទៅប្រើប្រាស់សម្រាប់បន្តការសិក្សា។ ការអនុ​វត្តផ្តល់ប្រាក់ឧបត្ថម្ភដូចខាងលើនេះ ត្រូវតំណាងរដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា ធ្វើឡើងដើម្បីលើកទឹកចិត្តឲ្យក្មេងៗជំនាន់ក្រោយនៃរដ្ឋ Sarawak  ខិតខំប្រឹងប្រែងរៀនឲ្យដល់ថ្នាក់មហាវិទ្យាល័យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay