ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែត The Time៖ ហ្វាំងឡង់ និងស៊ុយអែត ត្រៀមខ្លួននឹងចូលរួមជាសមាជិកអង្គការណាតូ ក្នុងពេលឆាប់ៗខាងមុខ

    BY autoadmin April 11, 2022
    កាសែត The Time៖ ហ្វាំងឡង់ និងស៊ុយអែត ត្រៀមខ្លួននឹងចូលរួមជាសមាជិកអង្គការណាតូ ក្នុងពេលឆាប់ៗខាងមុខ

    បើយោងតាមកាសែត The Times នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រើប្រាស់ «យុទ្ធសាស្ត្រដ៏ផ្ដេសផ្ដាស» របស់ខ្លួន ខណៈដែលហ្វាំងឡង់ និងស៊ុយអែត មើលទៅកំពុងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយអង្គការណាតូនៅដើមរដូវក្តៅនេះ។

    របាយការណ៍បានបន្ថែមថា ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា សមាជិកភាពណាតូសម្រាប់ប្រទេសនៅក្នុងតំបន់ Nordic ទាំង ២ គឺជា «ប្រធានបទនៃការសន្ទនា និងមានវគ្គជាច្រើន» ក្នុងអំឡុងពេលកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្ត កាលពីសប្តាហ៍មុន ដែលមានការចូលរួមដោយស៊ុយអែត និងហ្វាំងឡង់ផ្ទាល់។ យ៉ាងណា ប្រទេសទាំង ២ មិនទាន់បានប្រកាសពីការស្នើជាសមាជិកភាពណាតូ ជាផ្លូវការនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: