អន្តរជាតិ

ពលរដ្ឋរុស្ស៊ីកាន់តែច្រើនគ្រោងធ្វើដំណើរទៅកាន់ប្រទេសថៃ

BY
Pheakdey
April 11, 2022

ថៃ៖ ពលរដ្ឋរុស្ស៊ីកាន់តែច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើដំណើរទៅកាន់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសានេះ។ កំណើនភ្ញៀវទេសចរណ៍គួរឲ្យចាប់អារម្មណ៍នេះត្រូវបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានសម្រេចលុបចោលវិធានការតឹងរឹងមួយចំនួនដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសគឺការលុបចោលវិធានការតឹងរឹងលើការហោះហើរចំពោះប្រទេសចំនួន ៥២ ហើយក្នុងនោះក៏មានប្រទេសថៃផងដែរ។

ប្រភពខាងបានបន្តថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីដែលគ្រោងទៅប្រទេសថៃបានកើនឡើងរហូតដល់ ២០% នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ខណៈនាពេលបច្ចុប្បន្ននេះពលរដ្ឋរុស្ស៊ីដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃស្រាប់មានចំនួនជាង ៧,០០០នាក់ផងដែរ។ បើតាមអាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍រុស្ស៊ីមកកាន់ប្រទេសថៃអាចកើតឡើងក្នុងហេតុផលចំនួនដូចជា ពលរដ្ឋរុស្ស៊ីចង់ខ្លះចង់គេចចេញពីអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងារនៅរុស្ស៊ីមួយរយៈ ពលរដ្ឋខ្លះចង់គេចចេញពីសម្ពាធផ្សេងៗដែលបង្កឡើងដោយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈដែលប្រទេសជាច្រើននៅអឺរ៉ុបបានសម្រេចបិទជើងហោះហើរជាមួយរុស្ស៊ីតែថៃនៅតែបើកច្រកព្រំដែនប្រទេសទទួលស្វាគមន៍ពលរដ្ឋរុស្ស៊ីជាធម្មតា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: