UNHCR បាននិយាយថា គិតមកទល់ពេលនេះ មានពលរដ្ឋអ៊ុយក្រែនច្រើនជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ
- BY
- autoadmin
- April 11, 2022
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ មានមនុស្សជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR បាននិយាយថា ក្នុងចំណោមពលរដ្ឋទាំងនោះ មានពលរដ្ឋជាង ២.៥៩ លាននាក់ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ។

ចំណែកប្រទេសរូម៉ានីមានចំនួនអ្នកជម្លៀសខ្លួនច្រើនជាងគេទី២ ជាមួយនឹងជនភៀសខ្លួនប្រហែល ៦៨៦,០០០ នាក់ ខណៈប្រទេសហុងគ្រីមានជាង៤១៩,០០០ នាក់ ហើយប្រទេសម៉ុលដាវីមានប្រហែល ៤១០,០០០ នាក់ ។ UNHCR ក៏រាយការណ៍ថា មានពលរដ្ឋជាង ៤០៤,០០០ នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសរុស្ស៊ីផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






