ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធី ៥យ៉ាង មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកចង់សម្រកទម្ងន់

    BY autoadmin April 18, 2022
    វិធី ៥យ៉ាង មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកចង់សម្រកទម្ងន់

    ជឿថាបងប្អូនតែងជួបនៅបញ្ហាគីឡូស្រកបានតែដំបូង លុះនៅសល់ត្រឹម២ទៅ៣គីឡូទៀត ដើម្បីសម្រេចគោលដៅនោះហេតុអ្វីក៏ពិបាកស្រកម្ល៉េះ? ថ្ងៃនេះដែរយើងមានក្បួនទាំង ៥ដើម្បីដោះស្រាយបញ្ហានេះបាន៖

    ១.កត់ត្រានិងតាមដានបរិមាណកាឡូរីដែលលោកអ្នកបានទទួលទាន៖ ជាការពិតណាស់លោកអ្នកអាចយកចិត្តទុកដាក់ខ្លាំងពីដំបូងក្រោយគីឡូចាប់ផ្តើមស្រក ហើយលោកអ្នកអាចមានការបន្ធូរបន្ថយលែងរឹតបន្តឹងដូចមុនទើបបណ្តាលអោយគីឡូនៅនឹងលែងស្រក។

    ២.ទទួលទានប្រូតេអ៉ីនក្រឡុក ជំនួសអាហារទាំងពីរពេលដែលទទួលទានក្នុងមួយថ្ងៃ អាចជួយកំចាត់បរិមាណកាឡូរីដែលលើសបាន ព្រោះលោកអ្នកអាចដឹងនិងកំណត់បរិមាណកាឡូរីដែលត្រឹមត្រូវទៅតាមតម្រូវការរបស់រាងកាយ និងការទទួលទានអាហារដែលមានប្រយោជន៍ចំពោះរាងកាយជាអាហារពេលទី៣ ដូចជាអាហារដែលមានប្រូតេអ៉ីនខ្ពស់ និងមានជាតិខ្លាញ់ទាប រួមទាំងការបូកបញ្ចូលជាមួយបន្លែនិងផ្លែឈើផងដែរ។

    ៣.ជៀសវាងការទទួលទានអាហារក្រៅផ្ទះ៖ ចំពោះករណីនេះអាចជាការពិបាក ប៉ុន្តែប្រសិនបើធ្វើបានវានឹងជួយអោយបងប្អូនឃើញពីភាពខុសប្លែកជាមិនខាន ព្រោះការទទួលទានខាងក្រៅលោកអ្នកនឹងមិនដឹងឡើយពីចំនួនកាឡូរីដែលបានទទួលទានចូលទៅ ក៏ដូចជាបរិមាណសូដ្យូមដែលមានច្រើននៅក្នុងអាហារក្រៅផ្ទះ ដោយអ្នកដែលឧស្សាហ៍ទទួលទានអាហារក្រៅផ្ទះជាញឹកញាប់អាចសាកល្បងផ្អាក ២ទៅ៣សប្តាហ៍ទៅមើល ធានាប្រាកដជាខុសប្លែកជាមិនខាន។

    ៤.ហាត់ប្រាណដោយបន្ថែម Cardio និងបង្កើនភាពរឹងមាំដល់សាច់ដុំ៖ នៅពេលដែលលោកអ្នកបង្កើតសាច់ដុំនោះអត្រាក្នុងការដុតខ្លាញ់ក្នុងរាងកាយនឹងកើនឡើង នោះលោកអ្នកនឹងទទួលបានរូបរាងដែលប្រសើរឡើងផងដែរ ដូច្នេះសាកបន្ថែមក្បាច់ Cardio ថ្មីជារឿយៗទៅលើការហាត់ក្បាច់ប្រចាំរបស់លោកអ្នក។

    ៥.ត្រួតពិនិត្យនិងវាស់កម្រិតជាតិខ្លាញ់នៅក្នុងរាង្គកាយរបស់លោកអ្នកជាប្រចាំ ដូចជាការតាមដានការកំចាត់បរិមាណជាតិខ្លាញ់ដែលមិនល្អនៅក្នុងរាងកាយ និងបរិមាណសាច់ដុំដែលល្អចំពោះរាងកាយ ដើម្បីជាការថ្លឹងថ្លែងអោយសាកសមទៅនឹងកម្ពស់និងទំងន់ស្តង់ដារដែលត្រឹមត្រូវ។

    អត្ថបទ៖ Bee

    ប្រភព៖ sanook

    Share This Post: