ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញសារធាតុគីមីក្នុងនំចាក់ចាន់ នៅផ្សារច្បារអំពៅ

    BY Khmernote Media November 16, 2018
    រកឃើញសារធាតុគីមីក្នុងនំចាក់ចាន់ នៅផ្សារច្បារអំពៅ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះប្រចាំការនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារជម្ពូវ័ន ផ្សារសិនជូរីប្លាហ្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង និងច្បារអំពៅ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ខ្ញីហាន់រួច, គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ បង្គាក្រៀម នំចាក់ចាន់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងផលិតផលទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    * ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញភាពមិនប្រក្រតីនៅលើគំរូ នំចាក់ចាន់ នៅផ្សារច្បារអំពៅ មានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ហើយបានធ្វើការដកហូត កម្ទេចចោលភ្លាមៗ និងបានអោយអ្នកលក់ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លាយសារធាតុគីមីតទៅទៀត បើពុំនោះទេយើងនឹងមាន វិធានការណ៍ផ្លូវច្បាប់ នៅពេលរកឃើញការប្រព្រឹត្តលើកក្រោយ។

    មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay