ទីបំផុត VAR សម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅក្នុងលីគកំពូល Premier League ហើយក្នុងរដូវកាលក្រោយ
- November 16, 2018
វីដេអូជំនួយអាជ្ញាកណ្ដាលដែលហៅកាត់ថា VAR ត្រូវបានលីគកំពូល Premier League ប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងរដូវកាលក្រោយ បន្ទាប់ពីដាក់សំណើរជាផ្លូវការទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ FIFA។

ប្រព័ន្ធប្រតិបតិ្តការណ៍ពិសេស VAR ត្រូវបាន FIFA ដាក់ឲ្យប្រើប្រាស់កាលពីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្សីក្នុងឆ្នាំ 2018 នេះ ហើយពេលនេះត្រូវបានលីគកំពូលជាច្រើនយកមកប្រើប្រាស់មានដូចជា៖ Laliga, Ligue 1 និង Bundesliga ជាដើម។ ការសម្រេចដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការន៍ពិសេសឫក៏វីដេអូជំនួយការអាជ្ញាកណ្ដាលនៅក្នុងលីគកំពូល Premier League នេះបន្ទាប់ពីមានការតស៊ូដោយកីឡាករ Charlie Austin របស់ក្លឹប Southampton ក្នុងជំនួបជាមួយនឹង Watford ដោយរូបគេនិយាយថា៖ បាល់របស់គេសុតបញ្ចូលទីតែអាជ្ញាកណ្ដាលបែរជាលើទង់ Offside ទៅវិញ ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលនេះដូចជារឿងកំប្លែងអញ្ចឹង។ ជាពិសេសការសម្រេចដាក់ឲ្យប្រើប្រាស់ VAR នៅក្នុង Premier League នេះកើតឡើងបន្ទាប់ពីមានការបោះឆ្នោតពីសំណាក់ក្លឹបផ្សេងៗផងដែរ។
ដូចគ្នានឹងការដាក់ប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាល VAR នៅលីគកំពូល Premier League នោះ ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League ក៏ប្រកាសដាក់ឲ្យប្រើប្រាស់ VAR ដូចគ្នានៅក្នុងរដូវកាលក្រោយ។
![]()
បុត្រ
ប្រភព៖ BBC
- Share This Post:






