ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិធីបុណ្យបង្ហោះគោមនៅថៃ មិនមែនចេះតែបង្ហោះតាមចិត្តនោះទេ បើបង្ហោះមិនស្រួលអាចជាប់គុក ដោយមិនដឹងខ្លួន

    BY Khmernote Media November 17, 2018
    ពិធីបុណ្យបង្ហោះគោមនៅថៃ មិនមែនចេះតែបង្ហោះតាមចិត្តនោះទេ បើបង្ហោះមិនស្រួលអាចជាប់គុក ដោយមិនដឹងខ្លួន

    ថៃ៖ ពិធីបុណ្យប្រពៃណីរបស់ថៃមួយគឺពិធីបុណ្យ​ Loy Krathong (ពិធីបុណ្យបង្ហោះភ្លើងគោម) នឹងត្រូវបានគេប្រារព្ធធ្វើឡើង ក្នុងថ្ងៃទី ២២ ខែ វិច្ឆិកាខាងមុខនេះ ហើយដើម្បីទប់ស្កាត់បញ្ហាមានអគ្គីភ័យផ្សេងៗដោយយថាហេតុ រដ្ឋាភិបាលថៃបានសម្រេចចេញច្បាប់ផាកពិន័យដ៏តឹងរឹងមួយ ចំពោះអ្នកបង្ហោះភ្លើងគោម និងអ្នកលក់គោមដោយគ្មានការអនុញ្ញាត។ កន្លងមកដើម្បីអបអរពិធីបុណ្យមួយនេះ ប្រជាជនថៃគ្រប់រូបអាចបង្ហោះភ្លើងគោមបានគ្រប់គ្នាជាមួយនឹងការបួងសួងសុំសំណាងល្អ ឬភាពជោគជ័យក្នុងជីវិតណាមួយពេលបង្ហោះភ្លើងគោមនោះ។

    យ៉ាងណាក្តី ក្នុងពេលបច្ចុប្បន្ននេះប្រជាជនថៃ ដែលនឹងអបអរពិធីមួយនេះបានកើនឡើងច្រើនខ្លាំង រហូតដល់រដ្ឋាភិបាលបារម្ភថា ​ប្រសិនបើពួកគេបង្ហោះភ្លើងគោមរួមគ្នាក្នុងពេលតែមួយនោះវាអាចបង្កឲ្យមានអគ្គីភ័យឆាបឆេះ និងបង្កទៅជាគ្រោះមហន្តរាយទៀតផង។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលថៃបានចេញច្បាប់ផាកពិន័យមួយ សម្រាប់ជនណា ដែលបង្ហោះគោមភ្លើងគ្មានការអនុញ្ញាតគឺត្រូវពិន័យជាប្រាក់រហូតដល់ ១,៨០០ ដុល្លារអាមេរិក និងអាចជាប់គុករហូតដល់ ៣ ឆ្នាំ។ ចំពោះអ្នកលក់វិញក៏ដូចគ្នាដែរ គឺត្រូវសុំសិទ្ធពីអាជ្ញាធរជាមុនសិនទើបអាចលក់គោមបាន ដោយអាជ្ញាធរនឹងកំណត់ចំនួនគោម ដែលត្រូវលក់ កន្លែងត្រូវលក់គោម និងកន្លែងត្រូវបង្ហោះគោមយ៉ាងច្បាស់លាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay