ដោយសារកម្មវិធី Tik Tok ជួយឲ្យគ្រួសារមួយបានជួបគ្នាវិញ ក្រោយបែកគ្នាអស់ជិត១០ឆ្នាំ
Tik Tok គឺជាកម្មវិធីកំសាន្ត ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាមិនត្រឹមតែជាកម្មវិធីកំសាន្តធម្មតានោះទេ តែកាលពីពេលថ្មីៗនេះវាបានជួយគ្រួសារមួយ ដែលបានបែកគ្នាអស់រយៈពេល៨ឆ្នាំឲ្យបានជួយគ្នាវិញផងដែរ។ កាលពី៨ឆ្នាំ លោក Zhu Lei ដែលរស់នៅក្នុងខេត្ត Anhui ភាគខាងលិចប្រទេសចិន បាននាំប្រពន្ធ និងកូនប្រុសចេញពីស្រុកកំណើតមកធ្វើរកស៊ីនៅក្នុងទីក្រុងសៀងហៃ ដោយពេលនោះម្តាយឪពុក និងបងប្អូនរបស់គាត់បន្តរស់នៅក្នុងខេត្តនេះដដែល។
ក្នុងអំឡុងពេល ដែលគាត់ចេញមករកស៊ីនេះគាត់ក៏បានបាត់ការទាក់ទងជាមួយនឹងគ្រួសារ ហើយក្រោយមកគ្រួសាររបស់គាត់ក៏បានផ្តាស់ប្តូរកន្លែងស្នាក់ទៅខេត្តផ្សេងទៀតដែរ ព្រោះតែដើម្បីទៅរកការងារធ្វើ។ ក្នុងរយៈពេល៨ឆ្នាំគ្រួសារមួយនេះបានបែកគ្នា ហើយក៏មិនរំពឹងថា នឹងរកគ្នាឃើញវិញដែរ។ យ៉ាងណាក្តី កាលពីពេលថ្មីនេះៗ លោក Zhu Lei បង្ហោះវីដេអូមួយក្នុង Tik Tok ហើយគ្រួសាររបស់ក៏បានឃើញ និងបានធ្វើការទំនាក់ទំនងដើម្បីបានជួបគ្នាវិញ។ ពេលនេះក្រុមគ្រួសារដែលបានបែកគ្នាអស់រយៈពេល ៨ ឆ្នាំ ក៏បានជួបគ្នាជាធម្មតាវិញ និងបានថ្លែងអំណរគុណជាខ្លាំងចំពោះកម្មវិធី Tik Tok ដែលបានជួយឲ្យពួកគេបានជួបគ្នាវិញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark


