ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ី​ព្រមាន​នឹង​ពង្រាយអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ Hypersonic ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយណាតូ

    BY autoadmin April 15, 2022
    រុស្ស៊ី​ព្រមាន​នឹង​ពង្រាយអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ Hypersonic ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយណាតូ

    អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ បានព្រមានទៅណាតូថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នោះរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេង Hypersonic នៅក្នុងឧបទ្វីបអឺរ៉ុប។ ការលើកឡើងនេះ គឺដោយសារប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ហើយប្រទេសស៊ុយអែត កំពុងពិចារណាចូលរួមជាមួយសម្ព័ន្ធភាពណាតូ។ នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ Sanna Marin បាននិយាយកាលពីថ្ងៃពុធថា  ប្រទេសហ្វាំងឡង់នឹងសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

    លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយអង្គការណាតូ នោះរុស្ស៊ីនឹងត្រូវពង្រឹងកម្លាំងទ័ពជើងគោក ជើងទឹក និងដែនអាកាសរបស់ខ្លួននៅសមុទ្របាល់ទិក។ លោក Medvedev ក៏បានលើកឡើងយ៉ាងច្បាស់ពីការគម្រាមកំហែងនុយក្លេអែរ ដោយនិយាយថា មិនអាចមានការពិភាក្សាអំពីតំបន់បាល់ទិក «គ្មាននុយក្លេអ៊ែរ» ទៀតបានទេ។ នេះមានន័យថា រុស្ស៊ីអាចនឹងប្រើប្រាស់តំបន់បាល់ទិក ដែលមានដូចជាប្រទេស៖ អេស្តូនី ឡាតវៀ និងលីទុយអានី មកធ្វើជាទីតាំងដាក់ពង្រាយ នុយក្លេអ៊ែររបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: