ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បច្ចេកវិទ្យាកាន់តែទំនើប ជនល្មើសប្រើប្រាស់ Drone សម្រាប់ដឹកជញ្ចូនគ្រឿងញៀន

    BY Khmernote Media November 20, 2018
    បច្ចេកវិទ្យាកាន់តែទំនើប ជនល្មើសប្រើប្រាស់ Drone សម្រាប់ដឹកជញ្ចូនគ្រឿងញៀន

    អូស្ត្រាលី៖ ប្តីប្រពន្ធពីរនាក់ត្រូវប៉ូលិសអូស្រ្តាលីធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថា ពួកគេបានព្យាយាមបង្ហោះយន្តហោះ Drone ដោយភ្ជាប់ជាមួយនឹងគ្រឿងញៀន និងទូរស័ព្ទមួយគ្រឿងចូលទៅក្នុងគុក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង មណ្ឌលឃុំឃាំង​ Arthur Gorrie Correctional Centre ក្នុងរដ្ឋ Queensland ភាគខាងជើង ប្រទេសអូស្រា្តលី។ បុរសជាប្តីដែលត្រូវបានគេចាប់ខ្លួននោះមានឈ្មោះថា Donald Griffin  អាយុ ២២ ឆ្នាំ​ ហើយប្រពន្ធគាត់មានឈ្មោះថាKarlie Lorraine Cuzzu និងមានអាយុ ៣៥ ឆ្នាំ​។

    ពួកគេទាំងពីរនាក់នេះគឺជាអតីតអ្នកទោសគ្រឿងញៀន ដែលបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ ដោយត្រូវជាប់គុក ១៨ ខែ និងទើបតែត្រូវបានដោះលែងកាលពីប៉ុន្មានថ្ងៃមុខពេលចាប់ខ្លួនសារជាថ្មីនេះ។ បើទោះជាធ្លាប់ជាប់គុកព្រោះតែគ្រឿងញៀនមែន តែពួកគេមិនព្រមកែរខ្លួននោះឡើង ដោយគ្រាន់តែបានចេញពីគុកភ្លាមពួកគេបានព្យាយាមចែកចាយគ្រឿងទៅកាន់មិត្តភក្កិរបស់ពួកគេដែលកំពុងជាប់ឃុំឃាំងនោះទៀត។ យ៉ាងណាក្តី ពួកគេត្រូវបានចាប់ខ្លួនសារជាថ្មី និងត្រូវជាប់គុក ១៨ ខែ ជាថ្មីម្តងទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ yahoo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay