ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទម្លាប់ទាំង៦ ដែលមនុស្សជោគជ័យមាន ហើយមនុស្សបរាជ័យមើលរំលង

    BY autoadmin November 17, 2018
    ទម្លាប់ទាំង៦ ដែលមនុស្សជោគជ័យមាន ហើយមនុស្សបរាជ័យមើលរំលង

    សម្រាប់មនុស្សភាគច្រើន ដែលមានគោលដៅ និងក្តីសុបិន្តធំៗ ជោគជ័យកើតចេញពីការអភិវឌ្ឍន៍ទម្លាប់ប្រចាំថ្ងៃ។ ក្នុងនាមជាទស្សនវិទូលោក Will Durant បានលើកឡើងថា «ឧត្តមភាពមិនមែនជាទង្វើមួយទេ ប៉ុន្តែជាទម្លាប់មួយ» ។ ដូច្នេះអ្វីជាទម្លាប់ដែលធ្វើឱ្យមានភាពខុសគ្នារវាងអ្នកដែលទទួលបានជោគជ័យ និងអ្នក ដែលមិនមាន? ពិតណាស់គឺវាមានច្រើន តែទម្លាប់ទាំង៦ ខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកនឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សបើអ្នកព្យាយាមធ្វើវា៖

    ១. ផ្តោតលើភាពវិជ្ជមាន៖ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះស្ថានភាពនៃជីវិតរបស់អ្នក អ្នកនឹងរកឃើញពីភាពវិជ្ជមានលើសពីភាពអវិជ្ជមាន បញ្ហាត្រង់ថាយើងតែងមានទំនោរគិតក្នុងភាពអវិជ្ជមាន ដោយសារយើងរស់ជួបតែមនុស្សខុស។ ដើម្បីបញ្ច្រាសទំនោរនេះ យើងគួរផ្តោតលើភាពវិជ្ជមានដែលកើតឡើងនៅជុំវិញខ្លួន​ និងជ្រើសរើសនៅជុំវិញមនុស្សដែលផ្តល់តម្លៃដល់ជីវិតរបស់យើង។ ការសិក្សាមួយក៏បានបង្ហាញថាភាពវិជ្ជមានផ្តល់សុភមង្គលដល់អ្នក និងមានផលល្អដល់ខួរក្បាលទៀតផង។

    ២. ស្ដាប់ឱ្យច្រើនជាងនិយាយ៖ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងមកលើជីវិតរបស់យើង មនុស្សកាន់តែមិនចេះស្តាប់គ្នា និងមិនសូវដឹងអំពីឥទ្ធិពលអាក្រក់នេះទៅលើអាជីវកម្មនោះទេ។ សមត្ថភាពក្នុងការស្តាប់អ្នកដទៃហើយយល់នូវអ្វីដែលគេបាននិយាយ គឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា, កសាងទំនុកចិត្ត និងការឈ្នះចិត្តនិងគំនិតរបស់មនុស្ស។

    ៣. ប្រឈមនឹងហានិភ័យ៖ មនុស្សដែលទទួលយកភាពមិនទៀងទាត់ ឬហានិភ័យផ្សេងៗដោយមិនស្វែងរកវិធីងាយស្រួលដើម្បីដោះស្រាយគឺអាចនឹងទទួលបានលទ្ធផលពីរ៖ បរាជ័យ និង ជោគជ័យ។ តែទោះជាយ៉ាងណាភាពបរាជ័យមិនមែនជាអ្វីដែលអ្នកត្រូវខ្លាចនោះទេពីព្រោះអ្នកទទួលបានចំណេះដឹងនិងប្រាជ្ញាពីវា។

    ៤. ខំរៀនបន្ថែម៖ មនុស្សដែលទទួលជោគជ័យបានប្រសើរឡើងគឺដោយការអាន និងការរៀនសូត្រពីអ្វីដែលថ្មីរៀងរាល់ថ្ងៃ ចំណែកមនុស្សដែលមិនទទួលបានជោគជ័យច្រើនតែគិតថាពួកគេចេះគ្រប់យ៉ាង។ នៅពេលដែលអ្នកឈប់រៀនពីអ្វីដែលថ្មី ហើយមិនមាននូវគំនិតថ្មីៗ ភាពអសកម្មខាងផ្លូវចិត្ត និងបញ្ញានឹងកើតមានឡើង។

    ៥. រស់នៅជុំវិញមនុស្សដែលឆ្លាតជាងអ្នក៖ ការដើរ ឬរៀនតាមមនុស្សដែលជោគជ័យ, ឆ្លាត និងមានទម្លាប់ល្អជាងយើងគឺធ្វើឱ្យយើងក្លាយជាអ្នកដឹកនាំល្អ បុគ្គលិកល្អ និងជាមនុស្សល្អផងដែរ។ «ជ្រើសយកអ្នកដែលមានឥរិយាបថល្អជាងអ្នក អ្នកនឹងរសាត់តាមទិសដៅនោះ» ។

    ៦. ផ្តោតអារម្មណ៍លើគោលបំណងរបស់អ្នក៖ មនុស្សជោគជ័យគឺមិនបោះបង់ចោលជំហររបស់គេតាមគ្នានោះទេ! ពួកគេគឺស្គាល់អ្វីដែលគែចង់បាន និងមានគោលដៅច្បាស់លាស់ក្នុងជិវិតរបស់គេមិនថាជាគម្រោងរយៈពេលវែង ឬខ្លីនោះទេ។ អ្វីដែលសំខាន់បំផុតដែលត្រូវចងចាំគឺ អ្នកត្រូវតែជឿជាក់លើខ្លួនឯងថានឹងទទួលបានជោគជ័យ ដើម្បីឱ្យឈានដល់គោលដៅដែលអ្នកចង់បាន៕


    អត្ថបទ៖ លីដា
    ប្រភព៖ inc

    Share This Post: