អន្តរជាតិ

រដ្ឋបាលទទួលបន្ទុកផ្នែកចំនីអាហារនិងឱសថថៃ ដាស់តឿនដល់ប្រជាពលរដ្ឋកុំឱ្យលង់ជឿលើការផ្សាយលក់ «ថ្នាំបាញ់ក្នុងមាត់សម្លាប់មេរោគកូវីដ»

BY
autoadmin
April 19, 2022

ថៃ៖ តាមប្រភពពត៍មានបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឱសថការី លោក «វីរៈឆៃ» រងលេខាធិការនៃគណៈកម្មធិការចំណីអាហារនិងឱសថ បានថ្លែងថា រដ្ឋបាលទទួលបន្ទុកផ្នែកចំណីអាហារ និងឱសថ បានត្រួតពិនិត្យឃើញថាមានការផ្សព្វផ្សាយពាណិជ្ជកម្ម «ថ្នាំបាញ់ហ្វាថាក់ឡាយចូន» បានចេញដាក់លក់តាមបណ្តាសង្គមអនឡាញនៃប្រទេសថៃ ដែលមានការអះអាងពីអត្ថប្រយោជន៍អាចសម្លាប់មេរោគកូវីដ-១៩ បានដោយគ្រាន់តែ «បាញ់ចូលក្នុងមាត់អាចទប់ស្កាត់មេរោគកូវីត-១៩ មុននឹងមេរោគធ្លាក់ចូលទៅក្នុងសួត»។ ក្រោយពីការត្រួតពិនិត្យផលិតផលថ្នាំបាញ់ «ហ្វាថាក់ឡាយចូន»នេះ បានសុំធ្វើការចុះបញ្ជីត្រឹមជា ថ្នាំបំបាត់ក្លិនមាត់តែប៉ុណ្ណោះ។

ដូច្នេះរដ្ឋបាលទទួលបន្ទុកផ្នែកចំណីអាហារនិងឱសថ សូមធ្វើការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋខ្លួនឱ្យដឹងថា «ខណៈពេលនេះប្រទេសថៃពុំមានការទទួលអនុម័ត ទៅលើឱសថបាញ់ក្នុងមាត់ដើម្បីសម្លាប់មេរោគកូវីដ-១៩ នៅឡើយទេ» ព្រមទាំងសុំធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយលង់ជឿទៅលើជនឆ្លៀតឱកាស ដែលបានផុសលក់នៅតាមបណ្តាសង្គមអនឡាញឱ្យសោះ៕ យ៉ាងណាក៏ដោយ ក្នុងករណីដែលប្រជាពលរដ្ឋខ្លួនចង់ឆែកមើលព័ត៌មានស្តីពីការចុះបញ្ជីបានដោយគ្រាន់តែចុច www.fda.moph.go.th តែប៉ុណ្ណោះ។

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: