ឃើញគេផុសលក់ទូរស័ព្ទ IPhone មួយទឹកតម្លៃ ១២ដុល្លារ នារីម្នាក់ដាក់កម្ម៉ង់ភ្លាម តែពេលអីវ៉ាន់មកដល់គាំងនិយាយមិនចេញ
- BY
- autoadmin
- April 19, 2022
ថៃ៖ តាមប្រភពពត៍មានបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែមេសា វេលាម៉ោង ១៧:០០នាទី អ្នកកាសែតបានធ្វើដំណើរទៅកាន់បន្ទប់ជួល ម្តុំបាងបួថង ខេត្តនន់ថាក់បុរី បានជួបនារីរងគ្រោះឈ្មោះ ព្រីសាណា ខុមសាប់ អាយុ ៣៤ឆ្នាំ ដែលបានទិញទូរស័ព្ទម៉ាក IPhone មួយទឹកពីផេកមួយនៅក្នុងហ្វេសបុក ក្នុងតម្លៃ ១២ដុល្លារ ដោយបញ្ជាក់ប្រាប់ថា អាចធ្វើការទូទាត់ក្រោយពេលទំនិញដល់ដៃអតិថិជន។ នាង ព្រីសាណា បានកម្ម៉ង់ទិញកាលពីថ្ងៃទី១៤ ខែមេសា ប៉ុន្តែក្រោយពេលដែលទំនិញមកដល់បែរជាទទួលបានត្រីខកំប៉ុងចំនួន១កំប៉ុង ព្រមទាំងខ្សែសាកទូរស័ព្ទតម្លៃ ២៥០០រៀលចំនួន ២ខ្សែទៅវិញ។

នាង ព្រីសាណា បានបន្តទៀតថា៖ រូបនាងបានកម្ម៉ង់ទិញទូរស័ព្ទខាងលើ ដោយសារតែឃើញគេអះអាងថាអាចជឿទុកចិត្តបាន ព្រមទាំងបានទទួលទូរស័ព្ទដៃពិតៗប្រសិនបើមិនពិតធានាសងលុយវិញ៕
ប៉ុន្តែជាក់ស្តែងនាងបែជាទទួលបានឥវ៉ាន់ដូចបានរៀបរាប់ខាងលើទៅវិញ ទើបនាងបានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនអោយផ្អាកការទូទាត់លុយទៅកាន់ម្ចាស់ទំនិញសិន ប៉ុន្តែខាងក្រុមហ៊ុនដឹកជញ្ជូនបែជាឆ្លើយតបថា បានទូទាត់បិទបញ្ជីបាត់ទៅហើយ ទើបខាងក្រុមហ៊ុនមិនអាចធ្វើការទូទាត់លុយសងអតិថិជនវិញទេ។ ជាមួយគ្នានេះដែរនាង ព្រីសាណា ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន ដោយនាងជឿថា ក្រុមហ៊ុនដឹកជញ្ជូនចូលរួមផ្សំគំនិតក្នុងការបោកប្រាស់នេះដែរ ចំណែកផេកនៅក្នុងហ្វេសបុកដែលនាងបានបញ្ជាទិញនោះបានប្លុកនាងបាត់ទៅហើយទើបនាងមិនអាចទាក់ទងត្រឡប់ទៅផេកនោះបាន ចុងក្រោយនាងព្រីសាណាបានសុំដាស់តឿនដល់ បងប្អូនដែលនិយមកម្ម៉ង់អនឡាញសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ រួមនាងមើលករណីរបស់នាងជាគំរូផងដែរ៕








អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






