ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមចូលរួមសោកស្ដាយផង! កូនប្រុសម្នាក់ក្នុងចំណោមកូនភ្លោះរបស់លោក Cristiano Ronaldo ដែលទើបនឹងកើត ពេលនេះបានទទួលមរណភាពហើយ

    BY autoadmin April 19, 2022
    សូមចូលរួមសោកស្ដាយផង! កូនប្រុសម្នាក់ក្នុងចំណោមកូនភ្លោះរបស់លោក Cristiano Ronaldo ដែលទើបនឹងកើត ពេលនេះបានទទួលមរណភាពហើយ

    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់លោក Cristiano Ronaldo និងដៃគូរបស់គាត់គឺនាង Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុនថា ពួកគេកំពុងរង់ចាំថ្ងៃសម្រាលរបស់កូនភ្លោះទាំង ២ របស់ពួកគេ ពេលនេះបានប្រកាសថា ទារកម្នាក់ក្នុងចំណោមទារកទាំង ២ បានស្លាប់ហើយ។ លោក Ronaldo និងនាង Rodriguez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«វាគឺជាការសោកសៅបំផុត ដែលយើងត្រូវប្រកាសថា កូនរបស់យើងបានទទួលមរណភាព។ វាគឺជាការឈឺចាប់ដ៏ធំបំផុត សម្រាប់អ្នកជាឪពុកម្តាយគ្រប់រូប»។ ពួកគេបាននិយាយថា៖«ត្រឹមកំណើតដ៏ខ្លីនៃកូនស្រីរបស់យើង បានផ្តល់ឱ្យយើងនូវកម្លាំងដើម្បីរស់នៅពេលនេះ ជាមួយនឹងក្តីសង្ឃឹម និងសុភមង្គល»។

    តារាបាល់ទាត់ដ៏ល្បីល្បាញ Ronaldo បានឈានចូលវ័យ ៣៧ឆ្នាំ ហើយនៅឆ្នាំនេះ ហើយគាត់បានឈ្នះជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ពិភពលោក ៥ ដង រួចមកហើយ ខណៈគាត់បានចូលរួមជាមួយ Manchester United កាលពីឆ្នាំមុន បន្ទាប់ពីឈ្នះពានរង្វាន់ជាច្រើនជាមួយ Real Madrid និង Juventus ។ គូស្នេហ៍មួយគូនេះ (Ronaldo និង Rodriguez) បានជួបគ្នាកំឡុងពេលដែលលោក Ronaldo នៅជាកីឡាកររបស់ Real Madrid។ មុននេះ ពួកគេក៏មានកូនស្រីអាយុ ៤ ឆ្នាំជាមួយគ្នា ខណៈលោក Ronaldo ផ្ទាល់ ក៏មានកូនចំនួន ៣ នាក់ផ្សេងទៀតផងដែរ។
    ក្លឹប Manchester United បានសរសេរថា៖«ការឈឺចាប់របស់អ្នក គឺជាការឈឺចាប់របស់យើង Cristiano។ យើងសូមផ្ញើក្តីស្រលាញ់ និងកម្លាំចិត្តដល់អ្នក និងក្រុមគ្រួសារនៅពេលនេះ»។ ក្លឹប Real Madrid ក៏បានឆ្លើយតប ដោយនិយាយនៅលើគេហទំព័ររបស់ពួកគេថា៖ «ក្លឹប ប្រធានក្លឹប និងក្រុមប្រឹក្សាភិបាលរបស់ខ្លួន មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពកូនប្រុសរបស់ Cristiano Ronaldo ជាទីស្រឡាញ់របស់យើង និងដៃគូរបស់គាត់គឺនាង Georgina Rodriguez…»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: