ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំជួលចិត្ត! គិលានុបដ្ឋាយិកាថៃម្នាក់ សម្រេចបរិច្ចាគសរីរាង្គជួយជីវិតមនុស្សបានដល់ទៅ ៦នាក់ ក្រោយជួបរឿងបែបនេះ

    BY autoadmin April 20, 2022
    រំជួលចិត្ត! គិលានុបដ្ឋាយិកាថៃម្នាក់ សម្រេចបរិច្ចាគសរីរាង្គជួយជីវិតមនុស្សបានដល់ទៅ ៦នាក់ ក្រោយជួបរឿងបែបនេះ

    ថៃ៖ មន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ដែលមានឈ្មោះថា ឈៀងរ៉ាយប្រជានុគ្រោះ កាលពីពេលថ្មីៗនេះបានបង្ហោះពីរឿងរ៉ាវដ៏រំជួលចិត្តមួយរបស់ គិលានុបដ្ឋាយិកាស្រីម្នាក់ បានបរិច្ចាគសរីរាង្គសង្រ្គោះជីវិតមនុស្សរហូតដល់ ៦នាក់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យពិការខួរក្បាល។

    បើតាមការផុសរបស់មន្ទីរពេទ្យ បានឲ្យដឹងថា គិលានុបដ្ឋាយិកាស្រីនោះមានឈ្មោះថា ណងពុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយពិការខួរក្បាល ទើបខាងក្រុមគ្រួសារបានសម្រេចចិត្ត បរិច្ចាគសរីរាង្គដើម្បីឧទិសកុសលផលបុណ្យអោយរូបនាង ក៏ដូចជាអាចជួយសង្គ្រោះជីវិតអ្នកផ្សេងទៀតបាន។

    ជាមួយគ្នានេះដែរ សរីរាង្គដែលបានបរិច្ចាគនោះមានដូចជា បេះដូង ថ្លើម កែវភ្នែកទាំងសងខាង ក្រលៀនទាំងសងខាង ដោយបានជួយបន្តជីវិតរស់នៅរបស់មនុស្សបាន ៦នាក់ទៀត។ ជាចុងក្រោយខាងមន្ទីរពេទ្យឈៀងរ៉ាយប្រជានុគ្រោះ សូមឧទ្ទិសកុសលផលបុណ្យជាមួយនិងក្រុមគ្រួសារ ដោយបានសុំអោយការធ្វើបុណ្យលើកនេះជួយអោយ ណងពុយ គិលានុបដ្ឋាយិកាស្រីបានទៅកាន់សុគតិភពផងចុះ៕

    អត្ថបទ៖ Bee
    ប្រភព៖ sanook

    Share This Post: