ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុតែចង់បានសង្សារនឹងគេ នារីម្នាក់ខំប្រើកម្មវិធីរកគូដើម្បីជួបស្នេហ៍ តែក្រោយពេលទាក់ទងគ្នាបែរជាជួបរឿងនេះទៅវិញ

    BY autoadmin April 20, 2022
    ហេតុតែចង់បានសង្សារនឹងគេ  នារីម្នាក់ខំប្រើកម្មវិធីរកគូដើម្បីជួបស្នេហ៍ តែក្រោយពេលទាក់ទងគ្នាបែរជាជួបរឿងនេះទៅវិញ

    ថៃ៖ ដោយសារតែបច្ចេកវិទ្យានាពេលបច្ចុប្បន្នកាន់តែទំនើប ទើបបណ្តាលអោយបណ្តាបុរសនិងនារីសម័យថ្មីនិយមរកគូស្នេហ៍តាមរយៈ «កម្មវិធីរកគូស្នេហ៍ដ៏ពេញនិយម»។ ក្នុងកម្មវិធីនោះ មានបងប្អូនជាច្រើនជួបហេតុការណ៍ប្លែកៗចំលែកៗ ពីការរកគូ ដូចករណីរបស់នារីម្នាក់ ដែលបានផុសរៀបរាប់អំពីរឿងរ៉ាវដែលនាងបានជួបផ្ទាល់តាមរយៈបញ្ជីឈ្មោះរកគូ។

    នារីជនជាតិថៃមួយរូបបានរៀបរាប់រឿងខកចិត្តបែបនេះថា «នាងបានប្រើប្រាស់កម្មវិធីរកគូមួយនៅតាមកម្មវិធីទូរស័ព្ទដៃរហូតបានទាក់ទងជាមួយបុរសម្នាក់។ កាលនោះនាងរំពឹងទុកថាអាចផ្សារភ្ជាប់ទំនាក់ទំនងអោយផ្អែមល្ហែមដូចគេដូចឯង ប៉ុន្តែមិនដូចការរំពឹងទុកឡើយ ដោយបុរសម្នាក់នោះបែរជាបបួលអោយនាងជួយធ្វើការទៅវិញ »។

    នារីខកស្នេហ៍បានរៀបរាប់ដោយភ្ជាប់មកជាមួយរូបភាពប្រឡាក់ពេញសម្លៀកបំពាក់និងម្រាមដៃរបស់នាងថា៖ “សុំកម្លាំងចិត្តពីមិត្តៗអ្នកលេងកម្មវិធីរកគូ (tinder application) បន្តិចមក មិត្តភក្តិណែនាំអោយលេងដើម្បីរកប្តី ប៉ុន្តែបែរជាជួបអ្នកអោយជួយធ្វើការងារទៅវិញ គ្មានពេលញ៉ែគ្នា រឺផ្អែមល្ហែមអ្វីទេ នេះយើងជួយការងារគេបាន៣ថ្ងៃហើយ”។

    យ៉ាងណាមិញបន្ទាប់ពីផុសរៀបរាប់ខាងលើ មានអ្នកចូលមិត្តខមមិនជាច្រើនព្រមទាំងលើកទឹកចិត្តថា គេចូលមកបបួលអោយជួយការងារដើម្បីសាកល្បងទឹកចិត្តក៏ថាបាន ព្រមទាំងមានអ្នកចុចរូបសើចជាច្រើនផងដែរ៕

    អត្ថបទ៖ Bee
    ប្រភព៖ sanook

    Share This Post: