ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីបិទវេបសាយអាសអាភាសរាប់ពាន់វេបសាយ ដោយសារចំនួនក្មេងៗមិនទាន់គ្រប់អាយុចូលមើលច្រើនពេក

    BY Khmernote Media November 19, 2018
    ម៉ាឡេស៊ីបិទវេបសាយអាសអាភាសរាប់ពាន់វេបសាយ ដោយសារចំនួនក្មេងៗមិនទាន់គ្រប់អាយុចូលមើលច្រើនពេក

    ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះអ៊ីនធឺណិតមានគ្រប់ទីកន្លែង ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការឆែកមើលវេបសាយផ្សេងៗ តាមតម្រូវការរបស់ពួកគេ។ ដោយសារតែមានភាពងាយស្រួលនេះទើបមានការសិក្សាមួយបានរកឃើញថា ក្មេងៗម៉ាឡេស៊ីអាយុក្រោម១០ឆ្នាំយ៉ាងតិចណាស់ ១៩% បានមើលរឿងអាសអាភាស ហើយការសិក្សាក៏បានរកឃើញទៀតថា ភាគច្រើននៃពួកគេចាប់ផ្តើមមើលរឿងអាសអាភាសនៅអាយុ ៨ ឆ្នាំ។ លទ្ធផលនៃការសិក្សានេះបានធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី មានការព្រួយបារម្ភថា និន្នាការខាងលើនេះអាចជាបញ្ហាមួយសម្រាប់សង្គម និងសម្រាប់យុវជនម៉ាឡេស៊ីផង ព្រោះថាវានឹងជំរុញឲ្យពួកគេឆាប់ប្រឡូកក្នុងជីវិតផ្លូវភេទទាំងក្មេងវ័យ។

    ដើម្បីទប់ស្កាត់បញ្ហានេះគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បានសម្រេចបិទវេបសាយរឿងអាសអាភាសចំនួន ២,៦៨៤ វេបសាយក្នុងឆ្នាំ ២០១៨ នេះ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ខែតុលា ឆ្នាំ ២០១៨ នេះ ស្ថាប័នខាងលើនេះបានបិទវេបសាយរឿងអាសអាភាសសរុបចំនួន ៤,៣១៨ វេបសាយហើយ។ ក្រៅតែពីសម្រេចបិទវេបសាយខាងលើ ម៉ាឡេស៊ីក៏បានបង្កើតកម្មវិធីអប់រំផ្លូវភេទសម្រាប់ក្រុមយុវជន និងធ្វើការរឹតបណ្តឹងច្បាប់ ផ្សេងៗ ដើម្បីទប់ស្កាត់ការចែកចាយរឿងអាសអាភាសទៅកាន់យុវជនក្មេងៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay