ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់១២នាក់ក្នុងគ្រោះទឹកជំនន់ និងបាក់ដីធ្ងន់ធ្ងរមួយក្នុងប្រទេសវៀតណាម

    BY autoadmin November 19, 2018
    ស្លាប់១២នាក់ក្នុងគ្រោះទឹកជំនន់ និងបាក់ដីធ្ងន់ធ្ងរមួយក្នុងប្រទេសវៀតណាម

    វៀតណាម៖ ក្រុមមន្ត្រីវៀតណាមបានរាយការណ៍នៅថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ថាទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ ខណៈកងកម្លាំងរាប់រយនាក់ត្រូវបានគេបញ្ជូនទៅសម្អាតភូមិ ដែលត្រូវបានបំផ្លាញ និងជួយសង្គ្រោះជនរងគ្រោះផ្សេងទៀត។​ ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះបានវាយប្រហារខេត្ត Khanh Hoa ភាគកណ្តាលក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះខណៈខ្យល់ត្រូពិក Toraji បានបក់បោកចេញពីសមុទ្រចិនខាងត្បូងបង្កឱ្យមានការបាក់ដីនិងបានបំផ្លាញផ្ទះសម្បែង និងបំផ្លាញអាងស្តុកទឹកមួយចំនួនផងដែរ។

    គួរបញ្ជាក់ផងដែរថាខេត្ត Khanh Hoa ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ពេញនិយមនៃទីក្រុង Nha Trang ក៏ត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងដែរកាលពីឆ្នាំមុនដែលបានសម្លាប់មនុស្ស២៧នាក់។ ថ្មីៗនេះផងដែរប្រទេសវៀតណាមត្រូវបានរងផលប៉ះពាល់ជាញឹកញាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលព្យុះទីហ្វុងពីខែឧសភាដល់ខែតុលាហើយយ៉ាងហោចណាស់មានមនុស្ស១៨៥នាក់ ត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេសវៀតណាមចាប់តាំងពីខែមករាដើមឆ្នាំ២០១៨នេះ។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថាកាលពីឆ្នាំមុនមនុស្សចំនួន៣៨៩នាក់ ត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឱ្យមានការខូចខាតដែលមានតម្លៃសរុប ២.៦ពាន់លានដុល្លារ។

    អត្ថបទ៖ លីដា

    ប្រភព៖ channelnewsasia

    Share This Post: