សប្បាយក្លាយជាទុក្ខ! ៩នាក់រងរបួសធ្ងន់ដោយការផ្ទុះកាំជ្រួចក្នុងពិធីបុណ្យចេញវស្សាមួយក្នុងប្រទេសភូមា (មានវិដេអូ)
មីយ៉ាន់ម៉ា៖ បាឡុងហោះ (hot air balloon) មួយដែលពោរពេញដោយកាំជ្រួចបានផ្ទុះឡើងទៅលើហ្វូងមនុស្សក្នុងពិធីបុណ្យមួយដ៏ពេញនិយមនៅប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនិងរត់ចេញពីទីនោះស្ទើរតែមិនទាន់។ ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនេះបានកើតឡើងក្នុងអំឡុងពិធីបុណ្យនៃពន្លឺ Tazaungdaing ដែលជាការប្រារព្ធពិធីបញ្ចប់រដូវវស្សាដែលមានជារៀងរាល់ឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថាអ្នករៀបចំពិធីបុណ្យបានដាក់កាំជ្រួចទៅក្នុងបាឡុងហោះជាច្រើន និងបង្ហោះវាឡើងដើម្បីជាការអបអររដូវកាលថ្មី។
វីដេអូមួយរបស់អ្នកចូលរួមពិធីបុណ្យនេះបានបង្ហាញពីបាឡុងហោះឡើងយឺតៗភ្ជាប់ជាមួយកាំជ្រួច ភ្លាមៗនោះបាឡុងហោះនោះក៏បានផ្ទុះដែលធ្វើឱ្យកាំជ្រួចធ្លាក់ចុះដី ចំណែកបាឡុងហោះក៏បានធ្លាក់មកលើហ្វូងមនុស្សដែលបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស៩នាក់បានរងរបួសនៅក្នុងហេតុការណ៍នេះ។

អត្ថបទ៖ លីដា
ប្រភព៖ 6abc.com