អន្តរជាតិ

អ៊ុយក្រែននិងរុស្ស៊ី បានព្រមព្រៀងគ្នាជា​បឋម ក្នុងការជម្លៀសពលរដ្ឋចេញពីទីក្រុង Mariupol

BY
autoadmin
April 21, 2022

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បាននិយាយថា ប្រទេសរបស់អ្នកស្រីបានយល់ព្រមជាមួយរុស្ស៊ី  ដើម្បីបង្កើតផ្លូវជម្លៀសចេញពីទីក្រុង Mariupol ភាគខាងកើត សម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។ លោក Vereshchuk បានធ្វើសេចក្តីប្រកាសនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធ ហើយបានប្រាប់ពី​ទីតាំងមួយ ដើម្បីឱ្យពលរដ្ឋមកជួប​ជុំ​គ្នា​នៅ​ម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក) ។ លោកស្រីបាននិយាយថា អ្នកដែលចង់ជម្លៀសចេញ នឹងត្រូវដឹកជញ្ជូនទៅកាន់តំបន់ Zaporizhzhia ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលក្រុង Mariupol លោក Vadym Boichenko ដោយនិយាយថា ប្រទេសអ៊ុយក្រែនគ្រោងនឹងប្រើប្រាស់រថយន្តក្រុងចំនួន ៩០ គ្រឿង ដើម្បីជម្លៀសមនុស្សប្រហែល ៦,០០០ នាក់។ គាត់បានប្រាប់រ៉យទ័រថា ជនស៊ីវិលប្រហែល ១០០,០០០ នាក់ នៅតែស្ថិតក្នុងទីក្រុង។ ប៉ុន្តែ​មាន​របាយការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែនបញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​គ្រាន់​តែ​ជាកិច្ចព្រមព្រៀង​បឋម​ប៉ុណ្ណោះ។ ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ​ផែនការ​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តែ​បន្ត​នៅ​ក្នុង​ទីក្រុង Mariupol៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: