ប្រធានហិរញ្ញវត្ថុរបស់ប្រទេស G7 បានចេញការថ្កោលទោសរួមគ្នា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
- BY
- autoadmin
- April 21, 2022
រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដើម្បីធ្វើការថ្កោលទោស ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមប្រទេស G7 បានថ្កោលទោសយ៉ាងដាច់អហង្ការ នូវអ្វីដែលខ្លួនហៅថា សង្គ្រាមឈ្លានពាន និងអយុត្តិធម៌របស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ពួកគេបានហៅទង្វើរបស់រុស្ស៊ីថា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រមទាំងសន្តិភាព និងសន្តិសុខអន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះក៏សំដៅទៅលើវត្តមានរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G20 ដែលបានធ្វើឡើង នៅមុនការប្រជុំក្រុមប្រទេស G7 ។ ពួកគេនិយាយថា មេដឹកនាំ G7 បានសម្តែងនូវការគាំទ្រដោយមិនងាករេរបស់ពួកគេ និងសាមគ្គីភាពដោយស្មោះ ជាមួយប្រជាជន និងរដ្ឋាភិបាលអ៊ុយក្រែន។ ក្រុម G7 បានណែនាំអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ដោយនិយាយថា ពួកគេបន្តចាត់វិធានការជាមួយដៃគូរបស់ពួកគេនៅទូទាំងពិភពលោក ដោយឆ្លើយតបទៅនឹងការកើនឡើង ដែលកំពុងធ្វើឱ្យរុស្ស៊ីកាន់តែខាតបង់បន្ថែមទៀត៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






