ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មកដឹងពីកត្តា ៥យ៉ាង ដែលបានផ្លាស់ប្តូរការសម្រេចចិត្តនិងជ្រើសរើសទំនិញរបស់អតិថិជនសម័យកូវីដ

    BY autoadmin April 22, 2022
    មកដឹងពីកត្តា ៥យ៉ាង ដែលបានផ្លាស់ប្តូរការសម្រេចចិត្តនិងជ្រើសរើសទំនិញរបស់អតិថិជនសម័យកូវីដ

    ថៃ៖ គេហទំព័រ POSTFAMILY បានបង្ហាញថា នាសម័យកាលកូវីដ-១៩ អតិថិជនបានចុចស្វែងរកទំនិញតាមអនឡាញកាន់តែច្រើនឡើង ជាពិសេសក្រុមទំនិញដែលចំបាច់ចំពោះការរស់នៅប្រចាំថ្ងៃ ដូចជា អាហារ ភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងសំអាង ព្រមទាំងរបស់របរប្រើប្រាស់នៅក្នុងផ្ទះផ្សេងៗ។ គេហ័ទំព័រដដែលបានឱ្យដឹងទៀតថា អតិថិជនមានការគិតវិភាគកាន់តែច្រើនឡើង មុននឹងសម្រេចចិត្តទិញ ហើយនេះជាកត្តាទាំង ៥ ដែលបានផ្លាស់ប្តូរការសម្រេចចិត្តនិងជ្រើសរើសទំនិញរបស់អតិថិជនក្នុងសម័យកូវីដ៖

    • ទី១ ទិន្ន័យដែលបានទទួលពីការស្វែងរកទំនិញទាំងនោះ (feed back)
    • ទី២ ជ្រើសរើសទិញទំនិញដែលធ្លាប់ទិញ ហើយនិងធ្លាប់ប្រើប្រាស់ពីមុន
    • ទី៣ បានលឺតៗគ្នា រឺបានទទួលការណែនាំពីមិត្តភក្តិប្រាប់ថាល្អ
    • ទី៤ ចាប់អារម្មណ៍ដោយសារតែឃើញគេ Review ការប្រើប្រាស់តាមសង្គមអនឡាញ
    • ទី៥ ទាក់ទាញចិត្ត រឺទាក់ទាញភ្នែកពីគេហទំព័រដែលផ្សព្វផ្សាយលក់

    អត្ថបទ៖ Bee
    ប្រភព៖ sentangsedtee

    Share This Post: