អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ១,៣ពាន់លានដុល្លារទៅកាន់អ៊ុយក្រែន
- BY
- Pheakdey
- April 22, 2022
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាដែលមានទំហំទឹកប្រាក់ចំនួន ៨០០លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ជាងនេះទៅទៀតលោក ចូ បៃឌិន បានបញ្ជាក់ថា លោកអាចនឹងស្នើសុំកញ្ចប់ថវិកាពីសភាពអាមេរិកសម្រាប់ជួយប្រទេសអ៊ុយក្រែនបន្ថែមទៀតផងដែរ ប្រសិនបើអ៊ុយក្រែនត្រូវប្រឈមនឹងការវាយលុកពីសំណាក់កងទព័រុស្ស៊ីជាបន្តបន្ទាប់ទៀតនោះ ជាពិសេសគឺការឈ្លានពាននៅតំបន់ភាគខាងកើតអ៊ុយក្រែន។

ថ្លែងចេញពីសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ចូ បៃឌិន បានឲ្យដឹងថា ជំនួយផ្នែកយោធាដែលមានទំហំទឹកប្រាក់រហូតដល់ ៨០០លានដុល្លារនេះនឹងមានបញ្ចូលអាវុធជាច្រើនប្រភេទដូចជា កាំភ្លើងធំធន់ធ្ងន់សម្រាប់បាញ់យន្តហោះនិងរថក្រោះ យន្តហោះចម្បាំងជាច្រើនគ្រឿង គ្រាប់គាំភ្លើងចំនួន ១៤៤,០០០ ឈុត និងយន្តហោះគ្មានមនុស្សបើកសម្រាប់ប្រើក្នុងវិស័យយោធា (Tactical Drone) ជាដើម។ ជាមួយគ្នានោះ លោក ចូ បៃឌិន ក៏បានប្រកាសផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារទៅដល់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






