ស្វីសទម្លាក់ប៊ែលហ្ស៊ិកបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League
- November 19, 2018
ក្រុមជម្រើសជាតិស្វីសបានលត់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកក្នុងដីដោយលទ្ធផល 5-2 ទម្លាក់ប៊ែលហ្ស៊ិកចេញពីកំពូលតារាងហើយបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League។

ក្នុងការប្រកួតកាលពីម្សិលមិញរវាង ស្វីស និង ប៊ែលហ្ស៊ិក ក្នុង 20 នាទីដំបូងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានសុតបញ្ចូលទីនាំមុខក្រុមជម្រើសជាតិស្វីសដោយលទ្ធផល 0-2 មុនទៅហើយដោយសុតបញ្ចូលទីដោយកីឡាករ T. Hazard ដែលជាប្អូនបង្កើតរបស់ខ្សែប្រយុទ្ធ Eden Hazard ការនាំមុខនេះធ្វើឲ្យប៊ែលហ្ស៊ិកសប្បាយចិត្តបានតែមួយភ្លែតតែប៉ុណ្ណោះ បន្ទាប់មកស្វីសបានសុតបញ្ចូលទីជាបន្ដបន្ទាប់រហូតដល់បញ្ចប់ការប្រកួតម្ចាស់ផ្ទះស្វីសយកឈ្នះប៊ែលហ្ស៊ិកដោយលទ្ធផល 5-2 ទម្លាក់ប៊ែលហ្ស៊ិកទៅកាន់ League B ហើយស្វីសបន្ដដំណើរទៅចាំក្រុមនៅ League B នៅក្នុងវគ្គវគ្គកណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League។
ពេលនេះក្រុម League A រកឃើញ 3 ក្រុមហើយដែលឆ្ពោះដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមទាំង 3 នោះគឺ៖ ព័រទុយហ្គាល់ អង់គ្លេស និងស្វីស ខណៈដែលក្រុមផ្សេងទៀតរកចាំអ៊ុតលទ្ធផលការប្រកួតនៅក្នុងថ្ងៃនេះ។

បុត្រ
- Share This Post:






