អន្តរជាតិ

ប្រទេសថៃបានអនុម័តលើការបន្ធូរបន្ថយដ៏ធំបំផុតមួយ សម្រាប់អ្នកចូលមកប្រទេសថៃដែលបានចាក់វ៉ាក់សាំងពេញលេញ

BY
autoadmin
April 23, 2022

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានអនុម័តលើការបន្ធូរបន្ថយដ៏ធំបំផុត សម្រាប់ការចូលរបស់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (ទាំងថៃ និងបរទេស) ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែកំពុងរង់ចាំការបោះពុម្ពជាផ្លូវការនៅក្នុង Royal Gazette ដែលរំពឹងថា នឹងចុះផ្សាយនៅដើមសប្តាហ៍ក្រោយនេះ។ ចំណែកកម្មវិធី Test & Go ឬ Sandbox ក៏នឹងមិនមានទៀតដែរ ហើយឥឡូវនេះ ប្រទេសថៃក៏មានជម្រើសជាច្រើនទៀត សម្រាប់អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំងបង្ការផងដែរ។ មានន័យថា រាល់អ្នកដំណើរដែលមកដល់ប្រទេសថៃគ្រប់រូប បើទោះបីជាបានចាក់ ឬមិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក៏ដោយ គឺសុទ្ធតែមានជម្រើសទាំងអស់។

លិខិតអនុញ្ញាតចូលប្រទេសថៃ (Thailand Pass) នៅតែត្រូវការប្រើប្រាស់ដដែល ប៉ុន្តែឯកសារតែមួយគត់ដែលអ្នកដំណើរត្រូវការដើម្បីចុះឈ្មោះ គឺលិខិតឆ្លងដែន ព័ត៌មានវ៉ាក់សាំង និងភស្តុតាងនៃការធានារ៉ាប់រង។ រយៈពេលរង់ចាំបច្ចុប្បន្នគឺជាធម្មតា ពី ១ ទៅ ៣ ថ្ងៃ ប៉ុន្តែអាចចំណាយពេលយូរជាងនេះ ប៉ុន្តែបន្ទាប់ពីថ្ងៃទី០១ ខែឧសភា តទៅ ដំណើរការអាចនឹងលឿនជាងនេះ។ ចំណុចសំខាន់នៃការសម្រេចចិត្តថ្មីនេះ គឺលុបចោលការធ្វើតេស្តទាំងអស់ សម្រាប់អ្នកធ្វើដំណើរដែលបានចាក់ថ្នាំបង្ការពេញលេញ ពោលគឺគ្មានការធ្វើតេស្តមុនការធ្វើដំណើរ ហើយក៏គ្មានការធ្វើតេស្តពេលមកដល់។ ប៉ុន្តែ CCSA កំពុងស្នើសុំឱ្យជនបរទេសតាមដានស្ថានភាពរបស់ពួកគេដោយខ្លួនឯង ខណៈពេលដែលនៅក្នុងប្រទេសថៃ និងណែនាំការធ្វើតេស្ត ATK ប៉ុន្តែការធ្វើតេស្ត ATK ត្រូវបានណែនាំ មិនមែនជាកាតព្វកិច្ចទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: