អន្តរជាតិ

ការបិទខ្ទប់នៅក្រុង ZhengZhou ប្រទេសចិន ធ្វើឲ្យការផលិតទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple មានការយឺតយ៉ាវ

BY
autoadmin
April 26, 2022

តាមប្រភពព័ត៌មានពី Bloomberg បានបង្ហាញអោយដឹងថា សមត្ថកិច្ចនៃទីក្រុង ZhengZhou ប្រទេសចិន ជាទីក្រុងដែលស្ថិតនៅក្បែររោងចក្រ Foxconn បានប្រកាសអំពីវិធានការណ៍បិទខ្ទប់ក្រុង រហូតអាចធ្វើអោយការផ្គត់ផ្គង់ដល់ការផលិតឧបករណ៍អេឡេត្រូនិករបស់ក្រុមហ៊ុន Apple មានភាពយឺតយ៉ាវ ដោយប្រទេសចិនបច្ចុប្បន្ននេះកំពុងតែអនុវត្តវិធានការណ៍មានឈ្មោះថា Zero-tolerance ដែលជាវិធានការណ៍របស់រដ្ឋទៅលើការរឹតត្បឹត ដើម្បីអោយចំនួនអ្នកឆ្លងស្ថិតនៅកម្រិតសូន្យជារៀងរហូត ទើបជាមូលហេតុធ្វើអោយមានការរឹតត្បឹតគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស បើទោះបីជាទីក្រុង ZhengZhou ជាតំបន់សេដ្ឋកិច្ចក៏ដោយ។

មកទល់នឹងពេលនេះ ការប្រកាសបិទខ្ទប់ទីក្រុង ZhengZhou នៅមិនទាន់មានការប្រមើរអោយដឹង អំពីកម្រិតនៃផលប៉ះពាល់តិចរឺក៏ខ្លាំងប៉ុណ្ណានៅឡើយទេ។ អាស្រ័យទៅលើរយៈពេលនៃការបិទខ្ទប់ផងដែរ ទោះជាយ៉ាងណាក្តីរោងចក្រផលិតឧបករណ៍អេឡិចត្រូនិក នៅមានវិធីដោះស្រាយចំពោះការបិតខ្ទប់នេះបានដោយអាចជាប្តូរពីខេត្តដែលមានការបិទខ្ទប់មកកាន់ខេត្តដែលមិនមានការបិទខ្ទប់ដូចជា ទីក្រុង ZhengZhou ដែលមិនទាន់មានការបិទខ្ទប់នៅឡើយ។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនApple ត្រូវការកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ដោយងាកទៅតាំងរោងចក្រផលិតនៅឯប្រទេសឥណ្ឌា ប្រទេសមុិកសិក ហើយនិងវៀតណាមជាដើម៕

អត្ថបទ៖ Bee

ប្រភព៖ bloomberg

Share This Post: