សៀងហៃកត់ត្រាអ្នកបាត់បង់ជីវិតដោយជំងឺកូវីដ ៥១នាក់បន្ថែមទៀត
- BY
- Pheakdey
- April 25, 2022
ចិន៖ អាជ្ញាធរសុខាភិបាលនៃទីក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ៥១នាក់បន្ថែមទៀតសម្រាប់របាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តួលេខអ្នកស្លាប់នេះមានការកើនឡើងគួរឲ្យកត់គម្គាល់ ដ្បិតតួលេខអ្នកស្លាប់នាថ្ងៃកន្លងមកមានចំនួនត្រឹម ៣៩នាក់ប៉ុណ្ណោះ។

ដោយឡែកសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃវិញគឺមានការថយចុះបន្តិច ដោយនៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះអាជ្ញាធរក្រុងសៀងហៃបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១៦,៩៨៣នាក់ ខណៈតួលេខអ្នកឆ្លងនៅថ្ងៃមុននេះមានរហូតដល់ ១៩,៦៥៧នាក់។ គួរបញ្ជាក់ជូនថា ក្រុងសៀងហៃកំពុងអនុវត្តវិធានការបិទខ្ទប់ដើម្បីធ្វើតេស្តប្រជាពលរដ្ឋទ្រង់ទ្រាយធំ ដោយក្រុងសៀងហៃមានពលរដ្ឋសរុបជាង ២៥លាននាក់ ហើយចាប់តាំងពីអនុវត្តវិធានការបិទខ្ទប់មកគឺតួលេខអ្នកស្លាប់និងឆ្លងថ្មីនៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះមានការកើនឡើងយ៉ាងគំហុកតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






