ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ទៅជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy

    BY autoadmin April 25, 2022
    រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ទៅជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy

    រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងទីក្រុងកៀវ។ ទីប្រឹក្សារបស់លោក លោក Volodymyr Zelenskyy គឺលោក Oleksiy Arestovych បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍អ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យថា កិច្ចពិភាក្សាកំពុងដំណើរការនៅពេលនេះ។

    វា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ពួក​គេ​ទៅ​កាន់​រដ្ឋធានីរបស់ប្រទេស​អ៊ុយក្រែន ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេស​នេះ​ ដែលបានបាន​ចាប់​ផ្តើម​កាលពី ២ ​ខែ​មុន។ នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងមុននេះ លោក Zelenskyy បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក Blinken និងលោក Austin ក៏ដូចជាជំនួយយោធារបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: