អន្តរជាតិ

ថៃរំពឹងនឹងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការនាំចេញស្វាយទុំទៅកាន់អន្តរជាតិ

BY
Pheakdey
April 25, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសានេះបានឲ្យដឹងថា ថៃត្រៀមនឹងបង្កើនសេដ្ឋកិច្ចជាតិរបស់ខ្លួនតាមរយៈការនាំស្វាយទុំទៅកាន់ទីផ្សារអន្តរជាតិ។ គួររម្លឹកជូនថា បាយដំណើបស្វាយទុំដែលជាអាហារប្រពៃណីមួយប្រភេទរបស់ថៃបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅជុំវិញពិភពលោក ក្រោយពេលតារាចម្រៀងរ៉េបថៃគឺកញ្ញា Milli បានយកអាហារនេះទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីកម្រិតអន្តជាតិមួយនៅសហរដ្ឋអាមេរិកកាលកពីសប្តាហ៍មុននេះ។

ប្រភពខាងលើបានបន្តថា ក្រោយបាយដំណើបស្វាយទុំទទួលបានការចាប់អារម្មណ៍ខ្លាំងដូចនេះគឺគេបានរំពឹងថា ប្រទេសថៃនឹងអាចបង្កើនប្រាក់ចំណូលបានមួយផ្នែកតាមរយៈការលក់ផ្លែស្វាយទុំទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមក្រសួងពាណិជ្ជកម្មថៃបា​នបញ្ជាក់ថា ថៃនឹងបន្តប្រើប្រាស់ Soft Power ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌និងអាហារថៃនៅលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈរដ្ឋាភិបាលបានកំណត់គោលនយោបាយប្រើប្រាស់ Soft Power ដើម្បីបង្កើនសេដ្ឋកិច្ចជាតិរួចហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: