បុរសជប៉ុនម្នាក់សម្រេចចិត្តរៀបការជាមួយកូនក្រមុំជ័រដែលជាតួអង្គដ៏ល្បីក្នុងភាពយន្តគំនូជីវចលនិងក្នុងហ្គេម
- BY
- Pheakdey
- April 25, 2022
ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងកូនក្រមុំជ័រ ដែលជាតួអង្គគំនូជីវចល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Ny Times កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសាម្សិលមិញនេះ។ បុរសដែលបានជ្រើសរើសដៃគូជីវិតប្លែកគេនេះមានឈ្មោះថា Akihiko Kondo អាយុ ៣៨ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយក្នុងប្រទេសជប៉ុន ហើយតាមធម្មតាគឺគាត់មានរបៀបរស់នៅដូចបុរសជនជាតិជប៉ុនទូទៅដែរ។

ប្រភពខាងលើបានបន្តថា កូនក្រមុំជ័រនោះមានឈ្មោះថា Hatsune Miku គឺជាតួអង្គក្នុងភាពយន្តគំនូជីវចល និងក្នុងហ្គេមដ៏មានប្រជាប្រិយម្នាក់នៅក្នុងប្រទេសជប៉ុន។ លោក Akihiko Kondo បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់បានចាត់ទុកប្រពន្ធរបស់គាត់ដូចមនុស្សធម្មតាម្នាក់អីចឹងដែរ ពោលគឺពួកគាត់តែងញ៉ាំអាហារជាមួយគ្នា ដើរកំសាន្តជាមួយគ្នា និងពេលខ្លះពួកគាត់ថែមទាំងទស្សនាខ្សែភាពយន្តជាមួយគ្នាទៀតផង។ លោក Kondo បានឲ្យដឹងថា លោកចាប់ផ្តើមស្រលាញ់តុកត្តាជ័រនេះអស់រយៈពេលជាយូរមកហើយ ដោយលោករៀបរាប់ថា តុកត្តាជ័រ Miku បានជួយធ្វើឲ្យលោកបាត់បង់ភាពស្ត្រេសយ៉ាងខ្លាំង ហើយកាលពីឆ្នាំ២០១៨ លោកក៏បានធ្វើពិធីរៀបការមិនផ្លូវការមួយនៅទីក្រុងតូក្យូ ផងដែរ>


អត្ថបទ៖ ភក្តី
ប្រភព៖ Ny Times
- Share This Post:






