ក្រុមអ្នកការពារសិទ្ធមនុស្សបារម្ភថា ការបញ្ចេញមតិបែបស្អប់ខ្ពើមនឹងកើនឡើងក្រោយពេលលោក Elon Musk គ្រប់គ្រង Twitter
- BY
- Pheakdey
- April 26, 2022
ក្រុមអ្នកការពារសិទ្ធមនុស្សបានបង្ហាញក្តីបារម្ភថា ការបញ្ចេញមតិដែលមាននិន្នាការបង្ហាញអំពីការស្អប់ខ្ពើមនិងរើសអើងអាចនឹងមានការកើនឡើងខ្ពស់នៅក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះត្រូវបានគ្រប់គ្រងដោយលោកមហាសេដ្ឋី Elon Musk។ ការបង្ហាញនូវក្តីបារម្ភនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកមហាសេដ្ឋី Elon Musk កាលពីពេលថ្មីៗនេះបានថ្លែងជាសាធារណៈថា លោកគឺជាអ្នកដែលមាននិន្នាការ “និយាយដោយសេរី” ហើយរូបលោកក៏ចង់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Twitter មាននិន្នាការដូចជារូបគាត់អីចឹងដែរ។

គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកមហាសេដ្ឋី Elon Musk បានធ្វើការរិះគន់ចំពោះគោលការណ៍មួយចំនួនរបស់ក្រុមហ៊ន Twitter ដែលមានលក្ខណៈរឹតត្បិតសេរីភាពនៃការបញ្ចេញមិត្តរបស់ក្រុមអ្នកប្រើប្រាស់ ហើយលោកបានបញ្ជាក់ថា ការបញ្ចេញមតិដោយសេរីគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដូចនេះពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យគ្រប់រូបត្រូវមានសិទ្ធគ្រប់គ្រាន់សម្រាប់បង្ហាញនូវមតិគ្រប់បែបយ៉ាងរបស់ពួកគេ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកការពារមនុស្សបានអះអាងថានិន្នាការរបស់លោក Elon Musk ក៏អាចជំរុញឲ្យមានឥទ្ធិពលអវិជ្ជមានផងដែរ ពោលគឺការបញ្ចេញមតិបែបស្អប់ខ្ពើមនិងរើសអើងនឹងអាចកើនឡើងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






