អន្តរជាតិ

ពិតជាមិនធម្មតាមែន! បងប្អូនភ្លោះពីរនាក់យកស្វាមីតែមួយ ហើយចង់មានផ្ទៃពោះដំណាលគ្នាទៀត

BY
autoadmin
April 27, 2022

តាមប្រភពព័ត៍មានដ៏ល្បី Dailystar នៃប្រទេសអង់គ្លេស បានបង្ហាញអំពីការប្រើប្រាស់ជីវិតរស់នៅបែបប្តី ១ ប្រពន្ធ២ នាក់។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បងប្អូនភ្លោះ មានឈ្មោះថា Anna ហើយនិង Lucy វ័យ ៣៥ឆ្នាំ បានប្រាប់រឿងរ៉ាវនៃការរស់នៅតាំងពីកើតមករហូតដល់មានស្វាមីរួមគ្នា ដោយប្តីរបស់ពួកនាងមានឈ្មោះថា Benz ហើយបានប្រើជីវិតរស់នៅបែបប្តីប្រពន្ធនេះអស់រយៈពេល ១១ឆ្នាំ ដោយគេងនៅគ្រែធំពិសេសជាមួយគ្នាតែម្តង។

ការប្រើជីវិតប្តីប្រពន្ធរបស់អ្នកទាំង ៣ ត្រូវបានផ្សព្វផ្សាយតាមរយៈកម្មវិធី Extreme Sisters នៃបុស្តិ៍ទូរទស្សន៍ TLC របស់សហរដ្ឋអាមេរិច។ ជាមួយគ្នានេះបច្ចុប្បន្ន Anna ហើយនិង Lucy កំពុងតែមានគម្រោងចង់ពរពោះព្រមគ្នាទាំងពីរនាក់ផងដែរ ប៉ុន្តែបែរជាត្រូវខកបំណង ក្រោយពីទទួលបានលទ្ធផលនៃការពិនិត្យផ្ទៃពោះអ្នកទាំងពីរថា ពុំមានការពរពោះនោះទេ។ Anna ហើយនឹង Lucy បានបន្ថែមទៀតថា ខណៈពេលនេះអ្វីដែលសំខាន់បំផុតនោះគឺការមានផ្ទៃពោះ ព្រោះនាងមានយ ៣៥ឆ្នាំហើយ ហើយនាងប្រាកដជាពិបាកធ្វើចិត្តទទួលណាស់ ប្រសិនបើនរណាម្នាក់មានផ្ទៃពោះប៉ុន្តែម្នាក់ទៀតបែជាមិនមានផ្ទៃពោះទៅវិញ។ ចំណែកលោក Benz ដែលជាស្វាមីគឺរីករាយតាមចិត្តប្រពន្ធទាំងពីរនាក់ជាខ្លាំងផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook,dailystar
 

Share This Post: