ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ច្រលំលេបស្ករកៅស៊ូចូលទៅក្នុងពោះ តើបង្កគ្រោះថ្នាក់ រឺស្អិតពោះវៀនដូចពាក្យគេថាដែររឺទេ?

    BY autoadmin April 27, 2022
    ច្រលំលេបស្ករកៅស៊ូចូលទៅក្នុងពោះ តើបង្កគ្រោះថ្នាក់ រឺស្អិតពោះវៀនដូចពាក្យគេថាដែររឺទេ?

    កាលពីនៅក្មេងៗកុមារភាព យើងប្រាកដជាធ្លាប់លឺចាស់ៗប្រាប់យើងហើយមែនទេថា «ហាមលេបស្ករកៅស៊ូចូលទៅ បើពុំដូច្នោះទេវានឹងទៅទាក់ជាមួយនឹងពោះវៀនជាមិនខាន ហើយថែមទាំងអាចបង្កគ្រោះថា្នក់បាន»។ ថ្ងៃនេះដែរយោងតាម ប្រភពព័ត៍មានរបស់ Sanook គឺបានបដិសេធការលើកឡើងនេះ ព្រមទាំងឆ្លើយថាមិនពិតនោះទេ ព្រោះគ្រឿងផ្សំនៃស្ករកៅស៊ូដែលមានដូចជា «ភាពយឺតដែលបានមកពីសារធាតុ Polyurethane ចំណែកជាតិផ្អែមបានមកពីសារធាតុ Xylitol និង Sorbitol មានការថែមក្លិន Flavoring agents និងសារធាតុរក្សាទុកបានយូរ Preservatives ជាដើម»។

    ដូច្នេះហើយប្រសិនបើបងប្អូនភ្លេចខ្លួនលេបស្ករកៅស៊ូចូលទៅកុំទាន់ភ្ញាក់ផ្អើល រឺភ័យឡើយ ព្រោះការលេបស្ករកៅស៊ូប្រៀបដូចជាការលេបអាហារធម្មតាតែប៉ុណ្ណោះ។ បើទោះជាសារធាតុ Polyurethane មិនអាចរំលាយក្នុងរាងកាយបានក៏វាអាចរំកិលចេញតាមពោះវៀនធំចេញជាលាមកនោះឯង។ ប៉ុន្តែទាំងមនុស្សពេញវ័យ និងក្មេង  មិនគួរលេបស្ករកៅស៊ូចូលទៅទេព្រោះវាអាចបង្កអោយស្ទះបំពង់ខ្យល់ រឺ ឆ្លាក់ដែលអាចប៉ះពាល់ដល់អាយុជីវិតបាន៕

    អត្ថបទ៖Bee
    រភព៖ sanook

    Share This Post: