ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនបាច់ទៅណាឆ្ងាយឡើយ! ប្តីប្រពន្ធថៃមួយគូបង្ហាញចំណុចពិសេស ដោយគ្រាន់តែលក់ត្រីដុតអប់ពាងនៅមុខផ្ទះ ក៏អាចទទួលជោគជ័យដែរ

    BY autoadmin May 2, 2022
    មិនបាច់ទៅណាឆ្ងាយឡើយ! ប្តីប្រពន្ធថៃមួយគូបង្ហាញចំណុចពិសេស ដោយគ្រាន់តែលក់ត្រីដុតអប់ពាងនៅមុខផ្ទះ ក៏អាចទទួលជោគជ័យដែរ

    ថៃ៖ កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២២ អ្នកស្រី ជីរ៉ាវណ្ណ ង៉ាមជីត អាយុ៣៤ឆ្នាំ ព្រមជាមួយស្វាមី អ្នកខេត្តផាក់យ៉ៅ ដោយអ្នកស្រីជីរ៉ាវណ្ណបានរៀបរាប់ថា «គាត់ជាមួយនឹងស្វាមី កាលពីមុនប្រកបរបរលក់ដូរទូទៅ ដោយសារតែការរីករាលដាលនៃមេរោគកូវិត១៩ ទើបលក់ដូរមិនដាច់ ទើបមានគំនិតនាំយកត្រីទីឡាបយ៉ាមកដាក់ដុតអប់នៅក្នុងពាង ដោយបើកលក់នៅពីខាងមុខផ្ទះឈើផ្ទាល់តែម្តង»។

    ខណៈពេលដែលអ្នកស្រី កំពុងតែឈរដោតត្រីទីឡាបយ៉ា បានរៀបរាប់បន្តទៀតថា «គាត់លក់បាន៨ខែហើយដោយក្នុង១ថ្ងៃលក់យ៉ាងតិចបានចន្លោះពី ២០-៣០ក្បាល» ចំណែកត្រីគាត់កម្ម៉ង់ផ្ទាល់ពីអ្នកចិញ្ចឹមត្រី ចំនួនជាង៣០គីឡូក្នុង១ថ្ងៃ។ ចំណុចពិសេសនៃត្រីដុតអប់ក្នុងពាងរបស់គាត់នោះគឺ គាត់ជ្រើសរើសយកត្រីស្រស់ៗរាល់ថ្ងៃ ទើបធ្វើអោយសាច់ត្រីទន់ផ្អែមឆ្ងាញ់ បូករួមជាមួយនឹងទឹកជ្រលក់ និងទឹកត្រីបុក ដែលគាត់កែច្នៃឲ្យខុសប្លែកពីគេ អមដោយបន្លែផ្ទាប់ស្រស់ទៀតនោះ ទើបធ្វើឲ្យរបរគាត់ទទួលជោគជ័យ ចំណែកឯតម្លៃវិញត្រឹមតែ៣ដុល្លារក្នុងមួយឈុតតែប៉ុណ្ណោះ។

    តាមរយៈអត្ថបទនេះចង់បង្ហាញថា មិនចាំបាច់ទាល់តែរបរធំទើបអាចទទួលជោគជ័យឡើយ ដោយពេលខ្លះរបរធម្មតាក៏អាចធ្វើឲ្យយើងរកប្រាក់ចំណូលបានច្រើនដែរ សំខាន់ត្រូវមានភាពច្នៃប្រឌិដ្ឋ ដើម្បីឲ្យអាជីវកម្មយើងប្លែកខុសពីអ្នកដ៏ទៃទើបអាចទាក់ទាញភ្ញៀវបានច្រើន៕

    អត្ថបទ៖ Bee
    ប្រភព៖ khaosod

    Share This Post: