ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទៅដល់រដ្ឋធានីកៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy

    BY autoadmin April 28, 2022
    អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទៅដល់រដ្ឋធានីកៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy

    អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទៅដល់រដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន តាមរយៈប្រទេសប៉ូឡូញ ចេញពីប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។ គាត់គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba នៅថ្ងៃព្រហស្បតិ៍នេះ។ លោក Guterres និង Zelenskyy ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីរបៀបធានាការជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ី។

    មុននេះលោក Guterres ក៏បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងមូស្គូ។ ពួកគេបានយល់ព្រមលើការចូលរួមរបស់អង្គការសហប្រជាជាតិ ដើម្បីការជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ។ ពួកគេក៏បានយល់ព្រមធ្វើកិច្ចពិភាក្សាបន្តរវាងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬ OCHA និងក្រសួងការពារជាតិរុស្ស៊ី។ កាលពីថ្ងៃពុធ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា មន្ត្រី OCHA បានជួបពិភាក្សាជាមួយអាជ្ញាធររុស្ស៊ី និងអ៊ុយក្រែនលើបញ្ហានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: