ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរកំពូលស៊យប្លន់ចំនារីចេះក្បាច់គុន ចុងក្រោយត្រូវនាងចាប់ក្លេរស្រែកដូចគេចាក់.ក (មានវីដេអូ)

    BY Khmernote Media November 20, 2018
    ចោរកំពូលស៊យប្លន់ចំនារីចេះក្បាច់គុន ចុងក្រោយត្រូវនាងចាប់ក្លេរស្រែកដូចគេចាក់.ក (មានវីដេអូ)

    ប្រេស៊ីល៖ ចោរប្រុសកំពូលស៊យម្នាក់ទៅប្លន់ចំនារីដែលចេះក្បាច់គុន ត្រូវនាងវាយឡើងដំណំ និងត្រូវបានគេថតបង្ហោះពេញបណ្តញសង្គមមុននឹងបញ្ជូនខ្លួនទៅកាន់ប៉ូលិស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Manaus ប្រទេសប្រេស៊ីល។ បុរសជាចោរប្លន់មានឈ្មោះថា Sabrina Leite អាយុ ២២ ឆ្នាំ ហើយស្រ្តីដែលត្រូវចោរប្លន់នោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ តែគេដឹងត្រឹមថានាងជាកីឡាការនីសិល្បៈក្បាច់គុន jiu-jitsu (សិល្បៈក្បាច់គុណបុរាណជប៉ុន) ដ៏ខ្លាំងម្នាក់។

    មុនពេលកើតហេតុ ចោរពីរនាក់បានជិះម៉ូតូបំរុងទៅប្លន់យកលុយពីនាង ខណៈដែលនាងកំពុងដើរតែម្នាក់ឯង ភ្លាមនោះនាងប្រើក្បាច់គុណរបស់នាង ដើម្បីទប់ទល់ជាមួយនឹងពួកចោរ។​ ពេលឃើញសកម្មភាពក្លាហានរបស់នាងដូចនេះ ចោរម្នាក់បានជិះម៉ូតូទៅបាត់ និងបន្សល់ទុកចោរម្នាក់នៅទីនោះ ហើយត្រូវនាងវាយ និងរឹតដៃជាប់មិនអាចរើរួច។ បន្តិចក្រោយមកក៏មានអ្នកដំណើរមួយចំនួនទៅថតពីទិដ្ឋភាពនេះ និងបានរាយការណ៍ជូនប៉ូលិសឲ្យមកចាប់ចោរនេះ៕

    https://www.youtube.com/watch?v=dzijtNfX5Dc

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay